កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino, Zidane, Pirlo, Lampard, Arteta, Solskjaer… ពី​កីឡាករ​ទៅជា​គ្រូ​នៅ​ក្លិប​ដដែល​
06, Jan 2021 , 10:09 am        
រូបភាព
​លោក Mauricio Pochettino ជា​បុគ្គល​ទី​៩ ដែល​ក្លាយខ្លួន​ពី​អតីត​កីឡាករ​ទៅជា​អ្នកចាត់ការ​ក្លិប​ចាស់​របស់ខ្លួន បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម Paris Saint Germain​។ ៨​រូប​ទៀត ដែល​សព្វ​ថ្ងៃជា​អ្នកគ្រប់គ្រង​ក្លិប​ចាស់​របស់​ពួកគេ​មាន​លោក Zinedine Zidane​លោក Zinedine Zidane, Hansi Flick, Diego Simeone, Frank Lampard, Andrea Pirlo, Ronald Koeman, Mikel Arteta និង​លោក Ole Gunnar Solskjaer​។​



​លោក Pochettino វ័យ​៤៨​ឆ្នាំ បាន​ត្រឡប់​ទៅកាន់​ការងារ​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប​កីឡាករ​បាល់ទាត់​ជាថ្មី​ម្តងទៀត​ជាមួយ PSG បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​អង់គ្លេស Tottenham Hotspur អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​។ នេះ​មានន័យថា​ក្រុម​យក្ស​បារាំង បានតែងតាំង​អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​ដែលជា​អតីត​កីឡាករ​ខ្លួន​ដោយ​ចុះកិច្ចសន្យា​ដល់​ខែមិថុនា ឆ្នាំ ២០២២  ដើម្បី​ជំនួស​លោក Thomas Tuche ដែល​ត្រូវ​បញ្ចប់​តំណែង​កាលពី​សប្តាហ៍​មុន​។​
 
​គិត​ត្រឹម​បច្ចុប្បន្ននេះ លោក Pochettino បាន​ក្លាយជា​អ្នកចាត់ការ​ទី​៩ ដែល​ត្រឡប់​ទៅ​ដឹកនាំ​ក្រុម​ចាស់​របស់ខ្លួន​វិញ​។ ដោយឡែក​អ្នកចាត់ការ​៨​រូប​ផ្សេងទៀត​ដែល​កំពុង​ដឹកនាំ​ក្លិប​ចាស់​របស់​ពួកគេ​ដែល​សុទ្ធសឹង​ជា​ក្លិប​ធំៗ​នៅ​អឺរ៉ុប​រួមមាន​លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ Real Madrid លោក Hans-Dieter Flick របស់ Bayern Munich លោក Diego Simeone របស់ Atletico Madrid លោក Frank Lampard របស់ Chelsea លោក Andrea Pirlo របស់ Juventus លោក Ronald Koeman របស់ Barcelona លោក Mikel Arteta របស់ Arsenal និង​លោក Ole Gunnar Solskjaer របស់ Manchester United៕
 

Tag:
 Mauricio Pochettino
© រក្សាសិទ្ធិដោយ thmeythmey.com