អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី អេស អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឌី​វេឡុ​ប​ម៉ិ​ន ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
06, Jan 2021 , 5:05 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២១៖ ធនាគារ ហត្ថា គឺជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ឈានមុខ​ផ្សេងទៀត​នៅ​កម្ពុជា បាន​ចុះ​ហត្ថា​លេខា​លើ​អនុស្សរណៈ ជាមួយ​ក្រុមហ៊ុន ស៊ី អេស អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឌី​វេឡុ​ប​ម៉ិ​ន ក្នុង​គោលបំណង​ផ្តល់​សេវា​ឥណទាន​កសិកម្ម ដើម្បី​គាំទ្រ​ប្រជាកសិករ និង​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​។
 
​ពិធី​ចុះហត្ថលេខា​នេះ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ការិយាល័យ​របស់ ធនាគារ ហត្ថា នា​ព្រឹក​ថ្ងៃទី ៥ ខែមករា ឆ្នាំ​២០២១ ក្រោម​អតិ​ប​តី​ភាព លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក ធនាគារ ហត្ថា និង​លោក ហួរ ស្រេង នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន ស៊ី អេស អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឌី​វេឡុ​ប​ម៉ិ​ន ព្រមទាំង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​ស្ថាប័ន​ទាំងពីរ​។​


 
​លោក ហួត អៀង​តុង បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​ថា កិច្ចសហការ​នេះ គឺជា​បង្ហាញ​ការចូលរួម​របស់​ធនា​គារ ហត្ថា ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ ហើយ​កសិករ​មាន​ជីវភាព​កាន់តែ​ធូរធារ​។ លោក ហួត អៀង​តុង បញ្ជាក់បន្ថែម​ដូច្នេះ​៖« ក្នុងនាម​ជា​ធនាគារ​ដែល​តែងតែ​ផ្តល់ជូន នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ល្អប្រសើរ កិច្ចសហការ​នេះ គឺជា​សក្ខីភាព​ថ្មី​មួយ​បន្ថែមទៀត ដើម្បី​បង្ហាញ​ពី​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ដើម្បី​ជំរុញ​ប្រជាកសិករ​កម្ពុជា បង្កើន​លទ្ធភាព សមត្ថភាព បច្ចេកទេស ចំណេះដឹង និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ក្នុង​ការដាំដុះ និង​ប្រមូល​ផល​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស ជាពិសេស​ជំរុញ​ឲ្យ​មានការ​ទទួលស្គាល់​គុណភាព​ផលិតផល របស់​ប្រជាកសិករ​យើង លើ​ឆាក​អន្តរជាតិ​ផងដែរ​»​។ 
 
​លោក ហួត អៀង​តុង បាន​បន្ថែមទៀតថា ការបង្កើន​ការនាំ​ចេញទៅ​ក្រៅប្រទេស មិន​ត្រឹមតែ​បង្កើន​ចំណូល​តែមួយ​មុខ​នោះទេ  តែ​ក៏​អាចបង្កើត​ការងារ កាត់បន្ថយ​ការ​ចំណាកស្រុក និង​ផ្តល់​ចំណូល​ទៀងទាត់ ជូន​បងប្អូន​ប្រជាកសិករ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​ផងដែរ ដែល​កត្តា​ទាំងនេះហើយ ធ្វើ​ឲ្យ​កម្ពុជា ឆ្ពោះទៅរក​ភាពរុងរឿង​ឥតឈប់ឈរ​។  
 
​នៅក្នុង​ពិធី​ចុះហត្ថលេខា​នេះដែរ លោក ហួរ ស្រេង ដែលជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន ស៊ី អេស អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឌី​វេឡុ​ប​ម៉ិ​ន បានលើកឡើង ដោយ​បង្ហាញ​ពី​ការជឿជាក់​យ៉ាង​មុតមាំ ចំពោះ​ការ​ចាប់ដៃគ្នា ជាមួយ​ធនាគារ ហត្ថា នាឱកាស​នេះ​។ លោក ហួរ ស្រេង បន្តថា​៖«​កិច្ចសហការ​គ្នា​នេះ នឹង​រួមចំណែក​យ៉ាងច្រើន សម្រាប់​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ហើយ​ប្រជាកសិករ​កម្ពុជា នឹង​ទទួលបាន​នូវ​ថវិកា ក៏ដូចជា​ដើមទុន​គ្រប់គ្រាន់ ក្នុង​ការពង្រីក​ការដាំដុះ ជាមួយ​បច្ចេកទេស​ដាំ​បន្លែបង្ការ ឬ​ចិញ្ចឹមសត្វ ស្របតាម​ស្តង់ដារ និង​មាន​គុណភាព​ខ្ពស់ ដែល​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់ កាន់តែ​ធូរធារ​»​។ 


 
​បើតាម​លោក ហួរ ស្រេង ទាំង​ធនាគារ ហត្ថា និង​ក្រុមហ៊ុន ស៊ី អេស អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឌី​វេឡុ​ប​ម៉ិ​ន សុទ្ធតែ​ចាប់​ផ្តើមដំបូង ជា​អង្គការក្រៅរដ្ឋាភិបាល និង​បើទោះបីជា​ឥលូវ បាន​ប្រែក្លាយជា​ស្ថាប័នឯកជន ប៉ុន្តែ​ស្ថាប័ន​ទាំង​២ នៅតែ​ប្រកាន់ខ្ជាប់​ជា​ដរាប នូវ​ស្មារតី​លើកស្ទួយ​ជីវភាព​ប្រជាជន ក៏ដូចជា​វឌ្ឍនភាព​ស​ង្គ​ម​ជាតិ ៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com