អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ដំបូង​ដែល​ត្រៀម​បង្ហាញខ្លួន​សម្រាប់​ដើមឆ្នាំ​២០២១ vivo ត្រកូល​Y នឹង​ផ្តល់​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​!
11, Jan 2021 , 3:39 pm        
រូបភាព
​ដើមឆ្នាំ​ដើម​លាភ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo មិន​នៅ​ស្ងៀម​សំងំ​យូរ​ឡើយ​។ ក្រោយ​ឆ្នាំ​ចាស់ ២០២០ បាន​កន្លងផុតទៅ ជាមួយនឹង​ការបង្ហាញ​ចេញ​នូវ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាច្រើន​ម៉ូ​ឌែ​ល​មានដូចជា​ស្មា​ត​ហ្វូ​ន vivo Y50 V19 Y30 X50/X50Pro Y1s Y20s V20 Y12s V20SE Y20 ដែល​សុទ្ធសឹង​ជា​ស្មា​ត​ហ្វូ​ន ទទួលបាន​ប្រជាប្រិយភាព នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​បណ្តា​ខេត្ត​ក្រុង​ផងដែរ​។​

​មួយវិញទៀត កាលពី​ចុងឆ្នាំ ២០២០ vivo និង ZEISS បាន​សហការគ្នា នៅក្នុង​ភាពជា​ដៃគូ​ដើម្បី​នាំយក​នូវ​បទពិសោធន៍ នៃ​ការថត​រូបភាព​កាន់តែ​អស្ចារ្យ សម្រាប់​ស្មា​ត​ហ្វូ​ន vivo​។ នៅក្នុង​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន vivo និង ZEISS  នឹង​បង្កើត​នូវ​មន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជា​កម្មវិធី​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) រួមគ្នា ក្នុងការ​ផ្តោតទៅលើ​បច្ចេកវិទ្យា​នៃ​ការថត​រូបភាព សម្រាប់​ស្មា​ត​ហ្វូ​ន Flagship របស់​ក្រុមហ៊ុន vivo​។ 
 


​សម្រាប់​ដើមឆ្នាំ ២០២១​នេះ​វិញ  ក្រុមហ៊ុន vivo ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​បញ្ចេញ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​មួយ​ម៉ូ​ឌែ​ល​នៃ​ត្រកូល Y គឺ ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន vivo Y51 ដែរ​ជា​ស្មា​ត​ហ្វូ​ន​ស្ថិ ត​ក្នុង​លំដាប់​ថវិកា ប៉ុន្តែ​មកលើ​ក​នេះ ឃើញថា មានការ​រចនាបទ​ខុសប្លែក​ពី​ជំនាន់​មុនៗ​។​
 
​ដោយ​យើង​ឃើញថា មានការ​រំលេច​ឡើង មក​ជាមួយនឹង​រចនា​បទ​ប្លែក​ថ្មី បំពាក់​ដោយ​លែ​ន​កាមេរ៉ា​ក្រោយ 3​គ្រាប់ ស្រដៀង​ទៅនឹង​ស្មា​ត​ហ្វូ​ន Flagship vivo X50Pro​។​
​រង់​ចាំមើល​ទាំងអស់គ្នា ថា​តើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី ដើមឆ្នាំ ២០២១ vivo Y51 នឹងមាន​កំណែទម្រង់​អ្វី​ថ្មី ដែល​មក​បំពេញបន្ថែម ឲ្យ​កាន់តែ​អស្ចារ្យ​ជាង​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Vivo
© រក្សាសិទ្ធិដោយ thmeythmey.com