អត្ថបទពាណិជ្ជកម្ម
បរិយាកាស​សិក្សា​ប្រកបដោយ​ផាសុកភាព និង​សុខមាលភាព​របស់​និស្សិត គឺជា​អាទិភាព​របស់​សាកលវិទ្យាល័យ AUPP
11, Jan 2021 , 4:36 pm        
រូបភាព
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ផ្តល់ឱកាស​ដល់​និស្សិត ក្នុងការ​ចូលរួម​កម្ម​វិធី​ផ្សេងៗ តាមរយៈ​ក្លិប​សិក្សា​ជាច្រើន ការដឹកនាំ​សហគមន៍ ឬ​រដ្ឋាភិបាល​និស្សិត កម្មវិធី​ចុះជួយ​សង្គម​ផ្សេងៗ ដូចជា​កម្មវិធី​បង្រៀន​ភាសា​អង់គ្លេស និង​ដំណើរ​ទស្សនកិច្ច​សិក្សា​ជាដើម​។​

​ក្រៅពី​ការសិក្សា​នៅក្នុង​ថ្នាក់រៀន និស្សិត AUPP អាច​ប្រើប្រាស់​បរិក្ខារ​កីឡា​ដ៏​សម្បូរបែប ដោយ​ពួកគេ នឹង​ទទួលបាន​នូវ​បទពិសោធន៍​វប្បធម៌​ចម្រុះ ភាពសប្បាយ​រីករាយ និង​ការបណ្តុះបណ្តាល​ការងារ​ជា​ក្រុម បន្ថែម​លើ​ភាពជា​អ្នកដឹកនាំ​។ សាកលវិទ្យាល័យ AUPP នឹង​បើក​ឱ្យប្រើ​ប្រាស់​បរិក្ខារ​ទំនើប​ធំៗ​ពីរ​ទៀត​គឺ ទីលានកីឡា​តេន​នី​ស និង​កីឡាបាល់បោះ នៅ​ដើមឆ្នាំ​២០២១​នេះ​ផងដែរ​។​
 
​និស្សិត​អាច​ស្វែងរក​ជំនួយ និង​សេវាកម្ម​គាំទ្រ​ផ្សេងៗ ដែល​តែងតែ​ផ្តល់ជូន ដោយ​សាកលវិទ្យាល័យ មិន​ត្រឹមតែ​តាមរយៈ​ការផ្តល់​ការគាំទ្រ ផ្នែក​សិក្សា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាមរយៈ​ការផ្តល់​ប្រឹក្សា​ផ្នែក​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ផងដែរ​។ ខាងក្រោម ជា​រូបភាព​នៃ​សកម្មភាព​ធំៗ​មួយចំនួន របស់​និស្សិត AUPP កន្លងមក​៖
 

 
​និស្សិត​ផ្នែក​សញ្ញាបត្រ​ទ្វេ (Dual Degree) នៃ​ជំនាញ​គ្រប់គ្រង​ធុរកិច្ច​របស់ AUPP ទទួល​សញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក​
 


 
​និស្សិត AUPP បា​នប​ងើ្ក​ត​សិក្ខាសាលា​ស្តី ពី​ការថែទាំ​សុខភាព ដែល​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​ភ្នំពេញ​ថ្មី ក្រោម​ការផ្តួចផ្តើម​គំនិត​របស់ Committee for Community Service Program (CCSP)
 



 
​និស្សិត AUPP ត្រូវបាន​ជំរុញ​ឱ្យនូវរ​មានការ​បង្កើត នូវ​រដ្ឋាភិបាល​មួយ​ដែល​គ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​របស់​និស្សិត  
 


 និស្សិត​ឆ្នាំ​ទី​២ ម្នាក់​ផ្នែក​គ្រប់គ្រង​ធុរកិច្ច​របស់ AUPP បាន​ចូលរួម​ដំណើរ​រយៈពេល ៥២ ថ្ងៃ​ជាមួយ​កម្មវិធី​យុវជន​នាវា​អាស៊ីអាគ្នេយ៍ (SSEAYP)
 

 
​និស្សិត​ផ្នែក​កិច្ចការ​អន្តរជាតិ​របស់ AUPP ធ្វើ​ទស្សនកិច្ច​សិក្សា នៅ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​ប្រទេស​កម្ពុជា​
 

 
​និស្សិត​ផ្នែក​កិច្ចការ​អន្តរជាតិ​ចំនួន ៨ នាក់ បាន​ចូលរួម​ក្នុង​កម្មវិធី UST Model ASEAN Meeting ឆ្នាំ ២០២០ នៅ​សាកលវិទ្យាល័យ Santo Tomas នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន 
 

 
​និស្សិត​ផ្នែក​កិច្ចការ​អន្តរជាតិ រៀបចំ​ព្រឹត្តិការណ៍​អង្គប្រជុំ​គំរូ​អង្គការសហប្រជាជាតិ (Model United Nations) ឆ្នាំ ២០២០ នៅ AUPP
 


​និស្សិត​ជាច្រើន បាន​ចូលរួម​បាឋកថា ស្តីអំពី​ភាពជា​អ្នកដឹកនាំ របស់លោក​សាស្ត្រាចារ្យ​បណ្ឌិត Billy Kim ដែល​ប្រព្រឹត្តឡើង​នៅ AUPP 
 

 
​និស្សិត​របស់ AUPP មានឱកាស​ចូលរួម​ក្លិប​កីឡាបាល់ទាត់ ដែល​បង្កើតឡើង​ដោយ​និស្សិត AUPP​ផ្ទាល់​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com