អត្ថបទពាណិជ្ជកម្ម
ពិធី​ប្រគល់​អំណោយ នៃ​យុទ្ធនាការ​វិកយបត្រ​ព​ណ៌​លឿង​របស់​ផ្សារ​ទំនើប អ៊ី​អន​
12, Jan 2021 , 10:04 am        
រូបភាព
​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ កន្លងទៅ​ថ្មីៗ​នេះ ផ្សារ​ទំនើប​អ៊ី​អន បាន​ប្រារព្ធ​ពិធី​ប្រគល់​អំណោយ ដល់​អង្គការ​សមាគម​ន៍​ក្នុងស្រុក​ចំនួន ២២ សម្រាប់​ឆ្នាំ​២០២០ ដែល​បានមកពី​យុទ្ធនាការ​វិកយបត្រ​ព​ណ៌​លឿង​របស់ខ្លួន​។
 
​អង្គការ​សមាគមន៍​ទាំង ២២ នោះ​រួមមាន អង្គការ​ធម្មជាតិ​សង្គ្រោះ​កម្ពុជា  អង្គការ​ប៉ា​សឺ​រ៉ែ​ល នុយ​មេ​រិ​ក កម្ពុជា អង្គការ​ស៊ី​ប៉ា  អង្គការ​មិត្តសំឡាញ់  អង្គការ​មូលនិធិ​កុមារ និង​និស្សិត​កម្ពុជា  អង្គការ កុមារ​កម្ពុជា​ប្រឆាំង​ទុរភិក្ស និង​ហិង្សា  សមាគមន៍​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារកំព្រា អង្គការ​ក្ដីសង្ឃឹម​នៃ​កុមារ  អង្គ​ការនាំ​អនាគត​ទៅមុខ  អង្គការ​ហ្វ្រេ​ន្ស​អ៊ី​ន​ធឺ​ណា​សិ​នណល អង្គការ​បំបាត់​ការឈឺចាប់​គ្មាន​ព្រំដែន  មណ្ឌលកុមារ​ដើម្បី​សុភមង្គល  អង្គការ​ពន្លឺ​អនាគត អង្គការ​អិន​ភី​អូ សុបិន​ស្ត្រី​ប្រូ​ជីក អង្គការ​មូលនិធិ​កុមារ​កម្ពុជា មូលនិធិ​ដុន​បូ​ស្កូ​កម្ពុជា  អង្គការ​ចិ​ត្ដ​សង្គម​អន្ដរ​វប្បធម៌ អង្គការ អ៊ី ណូ​ដូ វិថី​ឆ្ពោះទៅកាន់​សាលារៀន  មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស នៃ​សកល​វិឡា​ល័យ​សូ​ហ្វី​យ៉ា អង្គការ​បណ្តុះបណ្តាល​កុមារកំព្រា យុវជន​ពិការ និង​ស្ត្រី​ក្រីក្រ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​។ 


 
​គួរ​រំលឹក​ផងដែរ​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ យើង​បានកំណត់ និង​អនុញ្ញាត​ឲ្យ​អង្គការ​ជា​តំណាង​ចំនួន​១០​ប៉ុណ្ណោះ ដែល​មក​ទទួល​អំណោយ នៅក្នុង​ថ្ងៃនោះ ដូចជា​អង្គការ មូលនិធិ​កុមារ និង​និស្សិត​កម្ពុជា អង្គការ កុមារ​កម្ពុជា​ប្រឆាំង ទុរភិក្ស និង ហឹ​ង្សា អង្គការ​មិត្តសម្លាញ់ អង្គការ​សមាគមន៍​អភិវឌ្ឍន៍​គ្រួសារ​ពលី និង​កុមារកំព្រា អង្គការ​ស៊ី​ប៉ា អង្គការ PIF អង្គការ​មូលនិធិ ដុន​បូ​ស្កូ កម្ពុជា អង្គការ ចិ​ត្ដ​សង្គម​អន្ដរ​វប្បធម៌ អង្គការ​វិថី​ឆ្ពោះទៅកាន់​សាលារៀន និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​។ អំណោយ​ទាំងនេះ គឺ​បានមកពី យុទ្ធនាកា​រវិ​ក័យ​ប​ត្រ​ពណ៌​លឿង របស់​ផ្សារ​ទំនើប អ៊ី​អន ផ្ទាល់​តែម្ដង​។ 


 
​យុទ្ធនាការ​វិកយបត្រ​ពណ៌​លឿង របស់​ផ្សារ​ទំនើប អ៊ី​អន ត្រូវបានធ្វើ​ទ្បើង​ជា​រៀងរាល់ថ្ងៃ ទី​១១ នៃ​ខែ​នីមួយៗ​។ អតិថិជន ដែល​អញ្ជើញ​មកជា​វ​ទំនិញ នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន នៅ​ថ្ងៃទី​១១ នឹង​ទទួលបាន​វិ​ក័យ​ប​ត្រ​ពណ៌​លឿង បន្ទាប់មក​អតិថិជន អាច​យក​វិ​ក័យ​ប​ត្រ​នោះ ទៅ​ដាក់​ក្នុង​ប្រអប់ យុទ្ធនាកា​រវិ​ក័យ​ប​ត្រ​ពណ៌​លឿង ដែលមាន​ទីតាំងនៅ​ជិត​បញ្ជរ​សេវា​អតិថិជន​។ ផ្សារ​ទំនើប​អ៊ី​អន នឹង​ឧបត្ថម្ភ ១% នៃ​ទឹកប្រាក់​សរុប​ដែល​អតិថិជន​បាន​ជាវ  ឲ្យ​ទៅ​អង្គការ សមាគមន៍​នៅក្នុង​ស្រុក​។ 
 


​លោក Keiji Ono នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ី​អន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖ «​យុទ្ធនាការ​វិកយបត្រ​ពណ៌​លឿង​នេះ មាន​គោលបំណង​បង្កើន​ការចូលរួម​របស់​អតិថិជន ក្នុង​កិច្ចការ​សប្បុរសធម៌​។ គួរបញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​វិកយបត្រ​ពណ៌​លឿង ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០១៦ ជាមួយ​អង្គការ​តែ​៧​ប៉ុណ្ណោះ ហើយ​រហូតដល់​បច្ចុប្បន្ន យើង​បាន​សហការ និង​ផ្ដល់​អំណោយ ដែល​បានមកពី​យុទ្ធនាការ​នេះ ដល់​អង្គការ​ផ្សេងៗ​គ្នា​ចំនួន ២២​អង្គការ​»​។  សម្រាប់​លោក Keiji Ono យុទ្ធនាការ​នេះ មាន​លក្ខណៈ​សមស្រប​ទៅតាម​គោលការណ៍​របស់ អ៊ី​អន ដែល​មិន​ត្រឹមតែ​គិតគូរ​ពី​ជំនួញ​របស់ខ្លួន​ទេ តែ​ថែមទាំង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចូលរួម និង​កាត់បន្ថយ​បញ្ហា​សង្គម​នានា​ផងដែរ​។ លោក ក៏មាន​ជំនឿ​យ៉ាង​មុតមាំ​ផងដែរ​ថា តាមរយៈ​យុទ្ធនាការ​នេះ អ៊ី​អន នឹងចូលរួម​ចំណែក ក្នុង​កិច្ចការ​សង្គម​កាន់តែច្រើន​ជាង​មុន នៅពេល​អនាគត ទន្ទឹមនឹង​ការរីកចម្រើន នៃ​មុខ​ជំនួញ​របស់ខ្លួន​។ 
 



​លោក ភួង តុលា មន្ត្រី​ផ្នែក​រដ្ឋបាល នៃ​អង្គការ​មិត្តសម្លាញ់ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់ ក្រុមហ៊ុន អ៊ី​អន ដែល​បាន​បង្កើត​យុទ្ធនាការ​នេះ​ទ្បើង ដើម្បី​ចូលរួមចំណែក​ជួយ​ដល់​អង្គការ​មិត្តសម្លាញ់ ក៏ដូចជា អង្គការ​សមាគមន៍​នានា នៅក្នុង​ប្រទេស​កម្ពុជា​។ 
 



​គាំទ្រ​យុទ្ធនាការ​វិ​ក័យ​ប​ត្រ​ពណ៌​លឿង របស់​ផ្សារ​ទំនើប អ៊ី​អន ដើម្បី​សហគមន៍​របស់​យើងទាំងអស់គ្នា​!
 
 

Tag:
 Eaon
© រក្សាសិទ្ធិដោយ thmeythmey.com