អត្ថបទពាណិជ្ជកម្ម
ទិញ​មី​ជាតិ​កេស​ថ្មី មានឱកាស​ទទួលបាន​រង្វាន់​ជាច្រើន
12, Jan 2021 , 2:48 pm        
រូបភាព
​ប្រញាប់​ឡើង​! មាន​រង្វាន់​ជាច្រើន​ម៉ឺន​រង្វាន់ កំពុង​រង់ចាំ​លោកអ្នក​! មី​ជាតិ​បានរៀបចំ​ចែក​រង្វាន់​ជាច្រើន នៅក្នុង​កេស​ថ្មី​គ្រប់​រសជាតិ ដើម្បី​អបអរសាទរ​ក្នុងឱកាស​សម្ពោធ កេស​ថ្មី​ចាប់ពី​ខែមករា​នេះ​តទៅ​។
 
​អតិថិជន​របស់​មី​ជាតិ គ្រាន់តែ​ជាវ​មី​ជាតិ​កេស​ថ្មី​រសជាតិ​ណាមួយ នឹងមាន​ឱកាស​ទទួល​បាន​រង្វាន់ ដែលមាន​នៅក្នុង​កេស​ថ្មី​ស្រាប់​។ រង្វាន់​ទាំងនោះ មានដូចជា អាវយឺត ក្រមា បន្តោង​សោ ថង់​បរិស្ថាន និង​ឈុត​ចង្កឹះ​សម​ដ៏​ស្រស់ស្អាត​។ 


 
​រង្វាន់​ទាំងនោះ ត្រូវបាន​ដាក់ចូល​ទៅក្នុង​កេស​ថ្មី នឹង​ចែកចាយ​ទូទាំងប្រទេស​ដែលមាន​រង្វាន់​ជាច្រើន​ជាង​ម៉ឺន​រង្វាន់ ដើម្បី​ថ្លែងអំណរគុណ​ទៅដល់​បងប្អូន​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​មី​ជាតិ​។ នេះ​ជាវ​ត្ថុ​អនុស្សាវរីយ៍ ដែល​មី​ជាតិ​រីករាយ​នឹង​ផ្តល់ជូន​អតិថិជន​ក្នុងឱកាស​ការសម្ពោធ​កេស​ថ្មី និង​ចូលឆ្នាំថ្មី ឆ្នាំ​សកល​។ 
 
​មី​ជាតិ​ជា​ផលិត​មី​កញ្ចប់​ខ្មែរ ដែល​ផលិតឡើង​ក្រោម​ការយកចិត្តទុកដាក់​បំផុត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន និង​បច្ចេកទេស​ទំនើប​ចុងក្រោយ ពី​ប្រទេស​ជប៉ុន​។ មី​ជាតិ ប្រកាន់ខ្ជាប់ នូវ​តម្លៃ​ជា​ផលិតផល​ជាតិ និង​តែងតែ​យកចិត្តទុកដាក់ លើ​សុវត្ថិភាព​នៃ​ការប្រើប្រាស់ ការ​វេច​ខ្ចប់ គុណភាព និង​រសជាតិ​នៃ​ផលិតផល​។ 
​សូម​ប្រញាប់​ឡើង រង្វាន់​មានកំណត់​! ជាវ​បាន​មុន មានឱកាស​ទទួលបាន​មុន​។ មី​ជាតិ ស្នាដៃ​ខ្មែរ រសជាតិ​ខ្មែរ​!
 










(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com