អត្ថបទពាណិជ្ជកម្ម
មិនបាច់​ទៅណា​ឆ្ងាយ​ទេ​! តាមរយៈ​វី​ង អ្នក​អាច​ផ្ញើ ឬ​ដក​ប្រា​ក់បាន​ជិត​១៩៥​ប្រទេស​
12, Jan 2021 , 3:58 pm        
រូបភាព
​មិនចាំបាច់​ធ្វើដំណើរ​ឆ្ងាយ និង​ឈរ​តម្រង់​ជួរ នាំ​តែ​ខាត​ពេលវេលា​ទៀត​ទេ ឥឡូវនេះ លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅ​សាច់ញាតិ​របស់ខ្លួន ជិត​១៩៥​ប្រទេស តាមរយៈ​ភ្នាក់ងារ​វី​ង ដែលមាន​ស្លាក​សញ្ញា វេ​ស្ទើ​ន​យូ​នៀ​ន (Western Union) ព្រមទាំង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ផ្សេងទៀត​។
 
​ជាមួយ​កិច្ចសហប្រតិបត្តិការ​រ​វាង ធនាគារ​ឯកទេស​វី​ង និង Western Union លោកអ្នក​គ្រាន់តែ​ទៅកាន់​ភ្នាក់ងារ​វី​ង ដែលមាន​ស្លាក​សញ្ញា Western Union ដោយ​ភ្ជាប់​ជាមួយនឹង​គណនី​វី​ង បន្ទាប់មក​បំពេញ​សំណុំបែបបទ​ផ្ទេរប្រាក់ នោះ​លោកអ្នក​អាច​ផ្ញើ​ប្រាក់​ពី​កម្ពុជា ទៅជិត​១៩៥​ប្រទេស បាន​យ៉ាង​ងាយស្រួល​បំផុត​។ 


 
​កាន់តែ​ពិសេស​ទៅទៀត​នោះ អ្នក​ក៏​អាច​ដក​ប្រាក់​បញ្ញើ​ពី​បរទេស តាមរយៈ​ភ្នាក់ងារ​វី​ង​បាន​យ៉ាង​រហ័ស​ផងដែរ​។ ប្រសិនបើ​អ្នក​មិន​ចង់​ដក​សាច់ប្រាក់​ទេ លោកអ្នក​គ្រាន់តែ​ប្រើ លេខ​កូដ​ទៅ​វី​ង (Code2Wing) ដោយ​ចូលទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ជ្រើសរើស “​ផ្ទេរប្រាក់​” បន្ទាប់មកទៀត​ជ្រើសរើស “​លេខ​កូដ​ទៅ​វី​ង​” និង ជ្រើសរើស Western Union និង​បញ្ចូល​លេខ​កូដ​១០​ខ្ទង់ ដែល​បាន​ពី​អ្នក​ផ្ញើ នោះ​ទឹកប្រាក់​នឹង​រត់​ចូលទៅក្នុង គណនី​វី​ង​របស់​អ្នក ដោយ​ស្វ័យប្រវត្តិ​។​
 
​គួរ​បញ្ចាក់​ផងដែរ​ថា រាល់​ការធ្វើ​ប្រតិបត្តិការ Western Union ជាមួយ​វី​ង លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់ Airpod ចំនួន​៣​រង្វាន់ និង​នាឡិកា Apple Watch ចំនួន​១​រង្វាន់ ជា​រៀងរាល់ខែ រួមទាំង​រង្វាន់​ធំ iPad Pro ចំនួន​១​គ្រឿង​ផងដែរ​។ ការផ្តល់ជូន​ដ៏​ពិសេស​នេះ នឹង​រាប់​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​២០២១​។​
​ក្រុមការងារ ធនាគារ​ឯកទេស​វី​ង នឹង​ទំនាក់ទំនង​ទៅ​អ្នក ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ទាំងនេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com