ជាតិ
បន្ទាប់ពី​មូលនិធិ​ស៊ីក្លូ សម្តេច​ហ៊ុន សែន ប្រកាស​បង្កើត​មូលនិធិ​គន្ធបុប្ផា​
14, Jan 2018 , 2:03 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  សម្តេច ហ៊ុន សែន បានប្រកាស​បង្កើត​មូលនិធិ​មូលគន្ធ​បុប្ផា ដើម្បី​ប្រមូល​ធនធាន​ទ្រទ្រង់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​កំពុង​ព្យាបាល​កុមារ និង​ស្ត្រី​កម្ពុជា​រាប់ពាន់នាក់​ដោយ​ឥតគិតថ្លៃ ក្នុង​មួយថ្ងៃៗ​។



​ពី​ពិធី​សំណេះសំណាល​ជាមួយ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល ត្រូវតែ​បន្ដ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​រស់ ជាមួយនឹង​ការផ្ដល់​ចំណែក​កាន់តែ​ធំ​។ មន្ទីរពេទ្យ មាន​មូលនិធិ​គន្ធបុប្ផា​នៅ​ស្វី​ស​មួយ​ហើយ តែ​យើង​នឹង​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​មួយទៀត ហើយ​ខ្ញុំ​នឹងធ្វើ​ប្រធានកិត្តិយស ដើម្បី​ប្រមូល​ធនធាន​ឲ្យ​កាន់តែច្រើន​សម្រាប់​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ព្យាបាល​ចំនួន​កុមារ​យ៉ាងច្រើន​»​។

​សម្តេចនាយក​រដ្ឋមន្ត្រី ប្រកាស​គំនិត​ផ្តួចផ្តើម​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​មូលនិធិ​ស៊ីក្លូ​ដែល​ទ្រទ្រង់​កម្មករ​ប្រកបរ​បរធាក់​ស៊ីក្លូ​នៅ​កម្ពុជា បានចាប់ផ្តើម​ចេញដំណើ​រ​ផ្លូវការ ជាមួយនឹង​ប្រា​ក់មូ​និ​ធិ​ជាង​៥០​ម៉ឺន​ដុល្លារ​។

អត្ថបទទាក់ទង

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​ខេត្តសៀមរាប បានទទួល​ពិនិត្យ និង​ព្យាបាល​ស្ត្រី និង​កុមារ​ជាង ១​លាន​២​សែ​នាក់​។ ដោយឡែក​សម្រាប់​រយៈពេល​២៥​ឆ្នាំ តាំងតែ​ចាប់កំណើត​មក​នៅក្នុង​ឆ្នាំ​១៩៩២ មន្ទីរ​មួយ​នេះ បាន​ចំណាយ​ថវិការ អស់ ៦៣២​លាន​ដុល្លារ​៕


© រក្សាសិទ្ធិដោយ thmeythmey.com