អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ថា បានបណ្ដោយឱ្យការបះបោរបន្តដល់ចប់ ដើម្បីបញ្ចៀសការបង្ហូរឈាម
27, Jun 2023 , 10:55 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ថា លោកមានចេតនាអនុញ្ញាតឱ្យមានការបះបោររយៈពេល២៤ម៉ោង កាលពីនៅថ្ងៃសៅរ៍ដោយក្រុមទាហានស៊ីឈ្នួល Wagnerដើម្បីជៀសវាងការបង្ហូរឈាម និងពង្រឹងឯកភាពជាតិ។

 
ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Yevgeny Prigozhin បានទទួលជោគជ័យក្នុងការកាន់កាប់ទីក្រុង Rostov-on-Don និងមជ្ឈមណ្ឌលបញ្ជាការយោធនដែលដឹកនាំយុទ្ធនាការអ៊ុយក្រែន ហើយបានបើកក្បួនរថយន្តប្រដាប់អាវុធសំដៅរដ្ឋធានីមូស្គូចម្ងាយតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ។ ក្នុងសេចក្ដីថ្លែងការណ៍ល្ងាចថ្ងៃទី២៦ ខែមិថុនា លោក វ៉្លាឌីមៀ ពូទីន និយាយថា លោកបណ្ដោយឱ្យក្រុមបះបោរបន្តសកម្មភាពដល់ចប់។
 
«​តាំង​ពី​ដើម​ដំបូង​នៃ​ព្រឹត្តិការណ៍​នេះ ជំហាន​នានាត្រូវ​បាន​អនុវត្ត​តាម​ការ​ណែនាំ​ផ្ទាល់​របស់​ខ្ញុំ ​ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម​ដ៏​ធ្ងន់ធ្ងរ»។ លោក ពូទីន បញ្ជាក់បែបនេះ រួចបន្តថា ក្នុងចំណោមរឿងផ្សេងទៀតគឺត្រូវការពេលវេលាដើម្បីផ្តល់ឱកាសឱ្យអ្នកដែលធ្វើខុសនូវឱកាស ដើម្បីដឹងខ្លួនថាសកម្មភាពរបស់ពួកគេត្រូវបានច្រានចោលដោយសង្គម ហើយដំណើរផ្សងព្រេងដែលពួកគេបានចូលរួម មានសោកនាដកម្ម និងការបំផ្លិចបំផ្លាញ ដែលនាំឱ្យមានផល​វិបាក​សម្រាប់​រុស្ស៊ី។
 
ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏មិនបាននិយាយអ្វីពីលោក Prigozhin ទាមទារឱ្យរដ្ឋមន្ត្រីការពារជាតិ Sergei Shoigu និងប្រធានអគ្គសេនាធិការ Valery Gerasimov មកទីក្រុង Rostov ដើម្បីនិយាយជាមួយរូបលោកនោះទេ៕
 

Tag:
 រុស្ស៊ី
  ទាហានស៊ីឈ្នួល
  ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com