កីឡាអន្តរជាតិ
អន្តរជាតិ
Atalanta លើកពាន Europa ដោយបញ្ចប់ភាពមិនចាញ់របស់ Leverkusen
23, May 2024 , 9:59 am        
រូបភាព
ខ្សែបម្រើ Ademola Lookman ធ្វើបាន hat-trick ដើម្បីជួយ Atalanta ឈ្នះ Bayer Leverkusen ៣-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League។ មិត្រឹមឈ្នះជើងឯកពានលំដាប់ទីពីរអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែ Atalanta បានបញ្ចប់ភាពមិនចាញ់សោះរបស់ Leverkusen ត្រឹមប្រកួតទី៥២ នៅរដូវកាល ២០២៣-២៤។



៣គ្រាប់របស់ខ្សែបម្រើអន្តរជាតិនីហ្សេរីយ៉ា Lookman សុទ្ធសឹងជាការសម្រេចទីដ៏មានគុណភាព ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឡើងនៅ ក្នុងកីឡដ្ឋាន Aviva ក្នុងក្រុងឌុយប្លាំង ប្រទេសអៀរឡង់ រាត្រីថ្ងៃទី២២ ខែឧសភា។
 
តាមរយៈជ័យជម្នះនេះ បានជួយក្រុមពីលីគកំពូលអ៊ីតាលី Atalanta ក្លាយជាជើងឯកពានរង្វាន់លំដាប់ទី២អឺរ៉ុប រដូវកាល ២០២៣-២៤ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប។



មិនត្រឹមឈ្នះជើងឯក​ Europa League លើកដំបូងឡើយ ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក G. Gasperini បានផ្តល់ឱ្យក្រុម Leverkusen របស់លោក Xabi Alonso ស្គាល់បរាជ័យលើកដំបូងនៅរដូវកាលនេះ។ ៥១ប្រកួត ពីគ្រប់កម្មវិធីកន្លងមក ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga មិនស្គាល់ចាញ់ឡើយ។
 
 Leverkusen បានខកឱកាសប្រជែងពាន៣ក្នុងមួយរដូវកាលទៅហើយ ក្រោយរបូត Europa League ប៉ុន្តែនៅសល់ការដណ្តើមពានរលើកចុងក្រោយមួយទៀតនៅវគ្គផ្តាច់ព្រ័ត្រ German Caup ដោយត្រូវប្រជែងជាមួយក្រុម Kaiserslautern នៅរាត្រីថ្ងៃទី២៥ ខែឧសភា។
 
Atalanta ក្លាយជាជើងឯក Europa League ធ្វើឱ្យក្រុមពី Serie A ចំនួន៥ក្រុមបានកៅអី UEFA Champions League រដូវកាលក្រោយ និង២ក្រុមបានកៅអី Europa League និងមួយកៅអីបាន Europa Conference League៕




Tag:
 Atalanta
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com