ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា​ថា៖ បើ​បក្ស​ខ្លួន​ឈ្នះឆ្នោត រដ្ឋាភិបាល​ខ្លួន​មិន​ដួលរលំ​ឡើយ
08, Jan 2015 , 2:59 pm        
រូបភាព

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឆ្លើយតប​នឹង​ពាក្យសំដី​ចំអក​របស់​លោកនាយក​រដ្ឋមន្ត្រី  ហ៊ុន សែន វិញ​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល គឺអាច​ដឹកនាំ​បាន​ដោយ​ស្ថិរ​ភាពមិន​ដួលរលំ​ឡើយ ដោយ​មនុស្ស​ចាស់​និង​ទទួលបាន​ប្រាក់៤ម៉ឺន​រៀល ។ ចំណែក​ប្រាក់ខែ​មន្ត្រីរាជការ គណបក្ស​លោក​នឹង​តម្លើង​​យ៉ាងតិចមួយ​លាន​រៀល តាម​អ្វីដែល​គណបក្ស​បាន​សន្យា។ លោក​បាន​អះអាងថា ការសន្យា​ផ្ដល់ប្រាក់​ជូន​នេះ គឺ​គណបក្ស​ប្រឆាំងនឹង​ធ្វើបាន តាមរយៈ​ការ​រឹតបន្ដឹង​អំពើពុករលួយផ្សេងៗ ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ​កន្លងមក។ ការឆ្លើយតប​របស់លោក កឹម សុខា ធ្វើឡើង​នៅ​ចំពោះមុខ​អ្នកកាសែត នៅ​ព្រលានយន្ដហោះ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។



សូម​ស្ដាប់​សំឡេង៖



នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អាគារ​រដ្ឋបាល នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី៥មករា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ថា មនុស្សចាស់ៗចាប់ពី​អាយុ៦០ឆ្នាំ​ឡើងទៅ សូម​ទៅ​ទទួល​ប្រាក់ ៤ ម៉ឺន​រៀល​ពី​គណបក្សប្រឆាំង​ដែល​បាន​សន្យា។ ហើយ​លោក ហ៊ុន សែន រិះគន់ថា បើ​គណបក្សប្រឆាំង​ដឹកនាំ​រដ្ឋាភិបាល គឺ​នឹង​ដួលរលំ​ត្រឹម​រយៈពេល៦ខែ។



© រក្សាសិទ្ធិដោយ thmeythmey.com