ជាតិ
សេដ្ឋកិច្ច
ទឹកប្រាក់​វិនិយោគ៤ពាន់​លាន​ដុល្លារ ក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ២០១៤
24, Feb 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ

 
ក្នុង​ឆ្នាំ២០១៤កន្លងទៅ ប្រទេស​កម្ពុជា​ទទួលបាន​ការវិនិយោគ​ក្នុង​ផ្នែក​ទីផ្សារ សរុប​ទឹកប្រាក់​ជាង៤ពាន់​លាន​ដុល្លារ។ នេះ​បើតាម​លោក សុខ ចិន្ដា​សោភា អគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា។



លោក សុខ ចិន្ដា​សោភា បាន​ឲ្យ​ដឹង​ទៀតថា កត្ដា​កើនឡើង​ចំនួន​ទឹកប្រាក់​វិនិយោគ​នេះ ដោយសារ​ប្រទេស​កម្ពុជា​មានការ​ទំនាក់ទំនង​ល្អ ការដឹកជញ្ជូន តំលៃ​ថ្លៃ​សេវា​នានា ដែល​អាច​ទាក់ទាញ​ឲ្យ​អ្នកវិនិយោគទុន មក​ប្រទេស​កម្ពុជា។បើតាម​លោក សុខ ចិន្តា​សោភា អ្នក​វិយោគ​នៅ​ប្រទេស​កម្ពុជា​ច្រើនជាងគេ មាន​ចិន ម៉ាឡេស៊ី និង​ជប៉ុន។

ការបញ្ជាក់​របស់​អគ្គ​លេខាធិការ​រូបនេះ ធ្វើឡើង​បន្ទាប់ ជួបពិភាក្សា​ការងារ ជាមួយ លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាការ​ទី៣ នៃ​រដ្ឋសភា​នៅ​ថ្ងៃទី២៤ ខែ​កុ​ម្ភះ​នេះ នា​វិមាន​រដ្ឋសភា។


© រក្សាសិទ្ធិដោយ thmeythmey.com