ជាតិ
ពីនេះ ពីនោះ
អនុវត្តន៍១០ចំណុច​នេះ​បាន បញ្ជាក់ថា​អ្នកជា​មនុស្ស«អស្ចារ្យ»ជាងគេ!
05, Apr 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
អនុវត្តន៍១០ចំណុច​នេះ​បាន បញ្ជាក់ថា​អ្នកជា​មនុស្ស«អស្ចារ្យ»ជាងគេ!



១. ស្គាល់​ខ្លួនឯង៖ ជា​មនុស្ស​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង-ខ្សោយ និង​គោលដៅ​ជីវិត​ខ្លួនឯង​ច្បាស់។

២. គ្រប់គ្រង​ពេលវេលា៖ មាន​ទម្លាប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃស្អែក និង​ចំណាយពេល​ពិនិត្យមើល​ការអនុវត្ត​របស់ខ្លួន ហើយ​រៀប​ផែនការ​សម្រាប់​ថ្ងៃ​បន្ទាប់​ទៀត។ រាល់​ម៉ោង​ត្រូវ​សួរ​ខ្លួនឯង​ថា «តើ​ពេលវេលា​ដែល​ខ្ញុំ​ចំណាយ​មាន​ប្រយោជន៍​ដែរឬទេ សម្រាប់​ការសម្រេច​នូវ​គោលបំណង​ក្នុង​ជីវិត​របស់ខ្ញុំ»។

៣. ទំនាក់ទំនង៖ ជា​មនុស្ស​ដែល​ចូលចិត្ត​រាប់រក និង​សេពគប់​មនុស្ស​ដទៃទៀត ដោយ​មិនមាន​គំនិត​ប្រកាន់វណ្ណៈ រើសអើង និង​មើលងាយ​អ្នកដទៃ។

៤. ភាពជា​អ្នកដឹកនាំ៖ ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត និង​ចេញមុខ​ធ្វើ​ការងារ​ក្នុង​ក្រុម​យ៉ាងសកម្ម​ជាង​សមាជិក​ដទៃ ហើយ​ចូលចិត្ត​លើកទឹកចិត្ត ជាជាង​ស្តីបន្ទោស ឬ​ច្រណែន​គ្នា​ជាមួយនឹង​សមាជិក​ក្រុម។

៥. ការទទួលខុសត្រូវ៖ ជា​មនុស្ស​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចំពោះ​លិទ្ធ​ផល​ដែល​ខ្លួន​បានធ្វើ។ មិនមែន​ធ្វើ​អ្វី​ខុស ហើយ​យក​លេស​ថា មកពី​មូល​ហេតុនេះ ឬ​មូលហេតុ​នោះឡើយ។

៦. បើ​ចិត្ត​ទូលាយ៖ ជា​មនុស្ស​មិន​ប្រកាន់​ឋានៈ តួនាទី និង​វណ្ណ​រស់នៅ​អ្វី​ឡើយ។ ជាពិសេស ពួកគេ​ចូលចិត្ត​ទទួលយកគំនិតល្អៗ និង​គំនិតថ្មីៗពី​អ្នកដទៃ ដើម្បី​យកមក​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន។

៧. ធ្វើការ​សកម្ម​ជាង​អ្នកដទៃ៖ ជា​មនុស្ស​ដែល​តែងតែ​ចេញមុខ​ធ្វើ​សកម្មភាព​មុនគេ បើទោះជា​ការងារ​នោះ​លំបាក​យ៉ាងណាក្តី មាន​ហា​នី​ភ័យ​យ៉ាងណាក្តី ក៏​នៅតែ​ចេញមុខ​ធ្វើ​ការងារ​នោះ​មុនគេ​រហូត។

៨. ការលើកទឹកចិត្ត៖ ជា​មនុស្ស​ដែល​តែងតែ​យកចិត្តទុកដាក់ លើកទឹកចិត្ត និង​បង្ហាត់បង្រៀន​ដល់​អ្នក​ដែល​ទន់ខ្សោយ​ជាង​ខ្លួន។ ហើយ​ជួយ​ជ្រោមជ្រែង​ឲ្យ​អ្នកទន់ខ្សោយ​ជាង​ខ្លួន​មានឱកាស់​ដូច​ខ្លួន​ដែរ។

៩. រៀនសូត្រ និង​បង្រៀន​អ្នកដទៃ៖ ជា​មនុស្ស​ចូលចិត្ត​រៀនសូត្រ​ពី​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ជីវិត ហើយ​ចែករំលែក​បទពិសោធន៍ និង​បង្រៀន​អ្នកដទៃ​ឲ្យ​ទទួលជោគជ័យ​ដូច​ខ្លួនឯង​ដែរ។

១០. ថែទាំ​សុខភាព៖ ត្រូវ​បរិភោគ​អាហារ​ឲ្យ​ទៀងពេល ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ថ្ងៃ និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ដែលមាន​ខ្យល់​និង​បរិយាកាស​ល្អ។ ការធ្វើ​របៀបនេះ អាចជួយ​អ្នក​ឲ្យ​មាន​កម្លាំង​មាំមួន មាន​ប្រាជ្ញា​ឈ្លាសវៃ និង​សុខ​ភាពល្អ៕



© រក្សាសិទ្ធិដោយ thmeythmey.com