អត្ថបទពាណិជ្ជកម្ម
ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​ក្របខ័ណ្ឌបាល់ទះ​ឆ្នេរ​ខ្សាច់ របស់​ស្រា​បៀរ អាន់​ឆ័​រមកដល់​ទឹកដី​អច្ឆរិយៈ​សៀមរាប
07, Apr 2015 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ


ខេត្តសៀមរាប៖ បន្ទាប់ពី​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ខេត្តបាត់ដំបង​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​កាល ពី​សប្តាហ៍​កន្លងទៅ    នៅ​ថ្ងៃទី ៣ - ៤ ខែមេសា​នេះ ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​កម្មវិធី​ប្រកួត​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ ត្រូវបាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប​នៅក្នុង​បរិវេណ​ដីឡូត៍​ចុង​កៅស៊ូ ដោយមាន​ការចូលរួម​ពី​ក្រុម​បាល់ទះ​ចំនួន ៣២ ក្រុម​ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ។

ក្រោយពី​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល​ពីថ្ងៃ​ជាប់​គ្នា    គេ​បាន​រកឃើញ​ក្រុម​ជើងឯក​ពីរ​ក្រុម​ប្រចាំ​មណ្ឌល​បាត់ដំបង​គឺ​ក្រុម ខេត្តស្វាយរៀង១  និង​ក្រុម កងពលធំ​អន្តរាគមន៍​លេខ៣ ដែល​បាន​កក់​កៅអី​សម្រាប់​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅ​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ។ ក្រុម​ដែល​បានឈ្នះ​ការប្រកួត​ជម្រុះ​នៅ​ខេត្តបាត់ដំបង​រួមមានៈ ក្រុម កងពលធំ​អន្តរាគមន៍​លេខ៣(B) ជាប់​ជ័យលាភី​លេខ ១ បានទទួល​រង្វាន់​ជា​ប្រាក់ ១០០០ដុល្លារ  ក្រុម ខេត្តស្វាយរៀង១ ដែល​ជាប់​ជ័យលាភី​លេខ ២ បានទទួល​រង្វាន់​ជា​ប្រាក់ ៥០០ដុល្លារ និង​ក្រុម កងពលធំ​អន្តរាគមន៍​លេខ៣(A) ដែល​ជាប់​ជ័យលាភី​លេខ ៣ បានទទួល​រង្វាន់​ជា​ប្រាក់ ៣០០ ដុល្លារ និង​ក្រុម ខេត្តស្វាយរៀង២ ដែល​ជាប់​ជ័យលាភី​លេខ ៣ ស្ទួន​បានទទួល​រង្វាន់​ជា​ប្រាក់ ៣០០ ដុល្លារ ព្រមទាំង​រង្វាន់​ជាច្រើន​ទៀត​ពី​ស្រា​បៀរ អាន់​ឆ័​រ។

ក្នុងអំឡុង​កម្មវិធី  Anchor Beach Party  នៅក្នុង​ទឹកដី​អច្ឆរិយៈ​ខេត្តសៀមរាប បាន​ទាក់ទាញ​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ។ នៅពេល​ថ្ងៃ ពួកគេ​រីករាយ​ទស្សនាការ​ប្រកួត​ដ​ណើ្ត​ម​ពានរង្វាន់​បាល់ទះ​ឆ្នេរ​ខ្សាច់  រីឯ​ពេល​រាត្រី​ទស្សនា​ការប្រគំ​តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់ ដែល​ចូលរួម​សម្តែង​ដោយ​តារា​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដូចជា ពេជ្រ សោភា ឆន សុវណ្ណ​រាជ ឆាយ វីរៈ​យុទ្ធ ប៊ុត​សីហា។ ទន្ទឹមនឹងនេះ​ផងដែរ  ពួកគេ​រីករាយ​នឹង​ការ​ទទួលទាន​ស្រា​បៀរ​អាន់​ឆ័​រ ដែលមាន​រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា ផលិត​តាម​ស្តង់ដារ​អន្តរជាតិ ជាពិសេស​ព្រមទាំង​បានឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ទៀតផង​ក្នុង​កម្មវិធី​នេះ​សម្រាប់​រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ។

កម្មវិធី តន្ត្រី​បាល់ទះ​ឆ្នេរ​ខ្សាច់ ដែល​បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប ចាប់​ថ្ងៃទី  ៣ ដល់ ៤ មេសា ឆ្នាំ២០១៥ ក៏បាន​ផ្សាយ​បន្ត​ផ្ទាល់​តាមរយ:កញ្ចក់​ទូរទស្សន៍​ហង្ស​មាស HDTV  ផងដែរ។

គួរ​រម្លឹក​ផងដែរ​ថា ក្រុម​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ចំនួន 3,000 ដុល្លារ​និង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​សម្រាប់​ជ័យលាភី​ជើងឯក ទឹកប្រាក់​ចំនួន 1,500 ដុល្លារ​សម្រាប់​ជ័យលាភី​លេខ២ និង​ទឹកប្រាក់​ចំនួន 500 ដុល្លារ សម្រាប់​ចំណាត់ថ្នាក់​លេខ ៣ និង ៣ស្ទួន ។
ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ស្រា​បៀរ អាន់​ឆ័​រ នឹងធ្វើ​ឡើងនៅ​មណ្ឌល​បន្ទាប់​ទៀត​គឺ៖ មណ្ឌល​កំពង់ចាម ស្ថិត​នៅមុខ​សាលា​គរុកោសល្យ ខេត្តកំពង់ចាម  ពីថ្ងៃ​ទី១០ ដល់ ១១  មេសា ឆ្នាំ២០១៥ ។ ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ចាម​ឲ្យ​បាន​ច្រើន​កុះករ។

ANCHOR BEACH PARTY QUALIFING TOURNAMENT
ARRIVES TO LAND OF WONDER SIEM REAP

SIEM REAP, CAMBODIA: After the successful qualifying tournament in Battambang province last week, the qualifying match resumed its kick off in Siem Reap province on 3-4 April at the pitch in the premise of Chong Kao Su Lot with XXX local teams to compete for a place for Anchor Beach Volley Cup final which will held on 16 April 2015, Oucher Teal Beach, Sihanoukville province.

After two days’ fierce competition in Siem Reap, two qualified teams Svay Rieng 1 team and Intervention Division No 3 (B) team  progressed to Anchor Beach Volley Cup final on 16 April 2015, Oucher Teal Beach, Sihanoukville province. The winning qualifiers in Battambang province include Champion team  Intervention Division No 3 (B) won US$1000, 1st Runner up team  Svay Rieng 1, US$500 and 2nd Runner up team Svay Lieng 2, US$300,  and the same 2nd Runner Up team Intervention Division No 3 (A), US$300 as well as many prizes from Anchor Beer.

During the Anchor Beach Party event in land of wonder Siem Reap province, it drew participation from many international and national visitors. During the day, they enjoyed watching Anchor Beach Volley Cup tournament and Anchor BeachParty Concert during the night performed by Cambodian celebrities such Pich Sophea, Chhorn Sovann Reach, Bot Seiha, Chhay Vireak Yuth. Meanwhile, they also enjoyed drinking Anchor Beer with smooth taste and refreshing feeling and produced according to international standards as well as won many prizes from Anchor Beer for every purchase of Anchor Beer.

The Anchor Beach Party event which was held in Siem Reap province from 3 to 4 April 2015 was also broadcast live on HDTV Hang Meas.

It should be noted that the teams which win the final are awarded a cash prize of $3,000 and oversea trip for the champion, $1,500 for first runner up and $500 for the second runner (two team) as well as many prizes offered. 

The Anchor Beach Volley Cup qualifying match will continue to Kompong Cham  province on 10– 11 April, in the front of Teachers Training Center , Kompong Cham province.

Don’t miss out for the opportunity to catch the Anchor Beach Volley Cup qualifying event in Kompong Cham province. 



© រក្សាសិទ្ធិដោយ thmeythmey.com