អត្ថបទពាណិជ្ជកម្ម
ក្បាល​លេខ​ថ្មី​ជាច្រើន​របស់​មិ​ត្ដ​ហ្វូ​ន​ត្រូវ​បានដាក់​ឲ្យ​ដំណើរ​ការបន្ថែម
03, Apr 2015 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ: ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​ប្រើប្រាស់​លេខ​ស្អាត ឬ​លេខ​ពិសេស បាន​មកដល់​ទៀតហើយ​ជាមួយនឹង​ជម្រើស​កាន់តែ​សម្បូរបែប​របស់​បណ្ដាញ​ទូរស័ព្ទ​ចល័ត​មិ​ត្ដ​ហ្វូ​ន​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស ដោយបាន​បន្ថែម​នូវ​ក្បាល​លេខ​ដ៏​ច្រើនសន្ធឹក​សន្ធាប់។

ចាប់ពី​ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥ ដែលជា​រដូវ​កាល​ប្រជាពលរដ្ឋ​រៀបចំផ្ទះ​សម្បែង​ឲ្យ​មាន​សេរី​មង្គល​ចូលដល់​ក្រុមគ្រួសារ​សម្រាប់​ឱកាស​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ មិ​ត្ដ​ហ្វូ​ន បាន​ផ្ដល់នូវ​ជម្រើស​ហុងស៊ុយ​តាមរយៈ​លេខ​នាំ​សំណាង​ជាមួយនឹង​ក្បាល​លេខ ០៣១,០៦០,០៦៦,០៦៧,០៦៨ និង ០៩។

អតិថិជន​ទាំងអស់​គ្រាន់តែ​ចំណាយ​ប្រាក់ ១ដុល្លារ ឬក៏​បង់​រំលស់​លេខ​ណាមួយ​ចាប់ពី​តម្លៃ ៣ដុល្លារ នឹង​ទទួលបាន​លេខ​ក្បាល​នេះ​ភ្លាម។
អតិថិជន​អាច​រក​ជាវ​នូវ​ក្បាល​លេខ​ទាំងនោះ​នៅ​គ្រប់​ស្ដង់​លក់​តាម​ទីតាំង​នៃ​ផ្នែក​ចែកចាយ និង Showroom របស់​មិ​ត្ដ​ហ្វូ​ន​ទូទាំងប្រទេស។

យោងតាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បាន​បង្ហាញថា ក្រោយពី​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Sotelco (Beeline) ជា​បណ្ដាញទូរស័ព្ទ​ចល័ត​ប៊ី​ឡាញ​រួចមក ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បាន​បន្ដ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធាន​របស់ខ្លួន។

របាយការណ៍ បាន​បញ្ជាក់ថា មិ​ត្ដ​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​នាំមុខគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​អតិថិជន​ប្រើប្រាស់​បណ្ដាញ​របស់ខ្លួន​ដ៏​ច្រើន​លើសលប់។ ដូច្នេះ​សបញ្ជាក់​ថា នេះ​គឺជា​ជំហាន​មួយ​នៃ​ផែនការ​ពង្រីក​វិសាលភាព​ដែល​បានផ្ដល់​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​របស់ខ្លួន​ជាមួយនឹង​ការប្រើប្រាស់​សេវាកម្ម​ល្អប្រសើរ​ជាង​មុន និង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ ជាពិសេស មានតម្លៃ​សមរម្យ។

ដើម្បី​ទទួលបាន​លេខ​ពិសេស​តាម​ចំណូល​ចិ​ត្ដ​ជាមួយ​ក្បាល​លេខ​ទើប​បើក​ដំណើរការក្ដៅៗ សូម​រួសរាន់​ឡើង អញ្ជើញ​ទៅកាន់​ស្ដង់​ណាមួយ​ដែល​ក្បែរ​លោកអ្នក​បំផុត​នៅថ្ងៃនេះ៕ 


© រក្សាសិទ្ធិដោយ thmeythmey.com