ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ពន្ធ​បាន ៩២,៩៣ លាន​ដុល្លារ នៅក្នុង​ខែវិច្ឆិកា
12, Dec 2015 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ

​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​ប្រមូល​និង​បង់ប្រាក់​ពន្ធ​ចូល​ថវិកាជាតិ​បាន​ចំនួន ៣៧១ ៧២៩,២៨ លាន​រៀល បើ​គិត​ជា​ដុល្លារ​ប្រមាណ ៩២,៩៣ លាន​ដុល្លារ​។​



​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​២០១៥ របស់​អគ្គនាយកដ្ឋាន​ពន្ធដា កាលពី​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ​ម្សិលមិញ បាន​បង្ហាញថា ក្នង​រយៈពេល​ដប់​មួយខែ ក្នុង​ឆ្នាំ​២០១៥ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន​សរុប​មាន​ចំនួន​ប្រមាណ ៤ ៧៤៤ ៥៥៨,៣៩ លាន​រៀល បើ​គិត​ជា​ដុល្លារ​ប្រមាណ ១១៨៦,១៤ លាន​ដុល្លារ ស្មើនឹង ១០១,៨៣​ភាគរយ នៃ​គោលដៅ​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៥ ដែល​ក្នុងនោះ​រួមមាន​៖ ថវិកា​ថ្នាក់ជាតិ​បាន​ចំនួន​ស្មើនឹង ១០១,៥៣​ភាគរយ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​បាន​ចំនួន​ស្មើនឹង ១០៣,៦៦​ភាគរយ​។​

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ  ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥ ឃើញថា​ការប្រមូល​ចំនូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​កើនឡើង​ប្រមាណ ២៤,២០​ភាគរយ ដែល​ក្នុងនោះ មានការ​កើនឡើង​នូវ​ចំណូល​ពន្ធ​-​អាករ តាម​ប្រភេទ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ពន្ធលើប្រាក់ចំណេញ​មានការ​កើនឡើង​ប្រមាណ ២៧,៩​ភាគរយ​, ពន្ធលើប្រាក់បៀវត្ស​រ៍​មានការ​កើនឡើង​ប្រមាណ​១៩,៧​ភាគរយ​,​អាករ​លើ​តម្លៃបន្ថែម​មានការ​កើនឡើង​ប្រមាណ ១២,៦​ភាគរយ  និង​អាករ​ពិសេស​មានការ​កើនឡើង​ប្រមាណ​២៤,៧​ភាគរយ​៕

​ប្រភព​៖ AKP


Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com