ព័ត៍មានសុខភាព
អាហារ ដែលធ្វើឲ្យកូន “ឆ្លាតវៃ”
× នរណា មិនចង់ឲ្យកូនស្អាត! នរណា មិនចង់ឲ្យកូនមានសុខភាពល្អ! នរណា មិនចង់ឲ្យកូនឆ្លាត! ខាងក្រោមនេះ គឺជាចំណីអាហារមួយចំនួន ដែលជួយបង្កើនសមត្ថភាពខួរក្បាលរបស់កូន ហើយជួយឲ្យគេឆ្លាតជាងធម្មតា។
១. ប្ល៊ូបឺរី
ផ្លែឈើមួយនេះ ផ្ទុកទៅដោយសារធាតុ flavonoids ដែលអាចជួយពង្រឹងដល់ការចងចាំ ការរៀនសូត្រ និងចិត្តគំនិតរបស់ក្មេង ហើយក៏អាចការពារបញ្ហាភ្លេចភ្លាំង សម្រាប់មនុស្សចាស់ផងដែរ។
២. អូលីវ
ការញ៉ាំអូលីវ ជាប្រចាំ អាចកាត់បន្ថយការខូចខាតខួរក្បាល និងពង្រឹងដល់ចលនាអុកស៊ីសែន នៅក្នុងខួរក្បាល ឲ្យមានដំណើរការល្អ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ វីតាមីន E ដែលអាចការពារខួរក្បាល ពីជំងឺចាស់វង្វេង និងការខូចខាតកោសិកាខួរក្បាល។
៤. ត្រី
ការញ៉ាំត្រី ប្រសើរជាងការញ៉ាំសាច់សត្វផ្សេងៗ។ ការញ៉ាំត្រី អាចមានឥទ្ធិពលល្អ ចំពោះខួរក្បាល ហើយបន្ថយភាពចាស់ជរាទៀតផង។ ការញ៉ាំត្រី អាចជួយឲ្យកូនរបស់អ្នក ផ្តោតអារម្មណ៍បានល្អ ពូកែគិត និងបង្កើនការចងចាំ។
៥. ផ្លែប័រ
សំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កាបី ផ្លែប័រ ជួយដល់ចរន្តឈាមរត់ ទៅកាន់ខួរក្បាល និងធ្វើឲ្យខួរក្បាលស្រស់ថ្លា និងពូកែទៀតផង។
៦. ស៊ុត
ជាតិកូលីន ដែលមាននៅក្នុងស៊ុត ពិតជាអាចជួយដល់ ខួរក្បាលមិនតិចនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com