កីឡាជាតិ
ជាតិ
SEA Games៖ បញ្ជី​ឈ្មោះ U22 ត្រៀម​ប៉ះ​ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ខាងកើត​
05, Aug 2017 , 8:39 am        
រូបភាព
ដោយ:
 
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​បង្ហាញ​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ទាំង​២០​នាក់​ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា ខាងមុខ​។ ក្នុងចំណោម​កីឡាករ​ទាំង​២០​នាក់​ភាគច្រើន​ជា​យុវជន​របស់​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀង​។ U22 កម្ពុជា​ត្រូវ​ប៉ះ​ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ទី​ម័​រ​ខាង​កើតជា​បន្តបន្ទាប់​ក្នុង​ពូ​ល B​។

 
​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបង្ហាញ​ឈ្មោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​របស់លោក Leonardo Vitorino ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែសីហា ខាងមុខនេះ​។ 
 
 
 
​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​២០​នាក់​របស់លោក Leonardo គឺមាន​យុវជន​ភ្នំពេញ​ក្រោ​ន​ចំនួន​៨​នាក់​(​កែវ សុខ​សិលា​, ស៊ិន កក្កដា​, ជួន ចាន់​ចាវ​, អ៊ិន សូ​ដា​វីដ​, ប្រាក់ ធី​វា​, សឿត បារាំង​, ពៅ ប៉ុន​វុ​ឌ្ឍី និង ឆុំ ភី​សា​), ព្រះខ័ន​រាជ​ស្វាយរៀង​៧​នាក់​(​ហូ​យ ផល្លី​ន​, សំអឿន ពិដោរ​, នេន សុធា​រ័ត្ន​, ណុប តុលា​, សឿ​យ វិសាល​, គ​ន្ធា រ៉ា​វ៉ាន់ និង សុក សំណាង​), ប៉ូលិស​២​នាក់​(​សុន វណ្ណ​ដេ​ត និង នួន បូរី​), ទ័ព​២​នាក់​(​ច្រឹង ពលរដ្ឋ និង អ៊ុំ សេរី​រ័ត្ន​) និង​ណាហ្គា​វើ​ល​១​នាក់ គឺ​កីឡាករ ឆេង ម៉េង​។​
 
​គ​ន្ធា រ៉ា​វ៉ាន់ និង ពៅ ប៉ុន​វុ​ឌ្ឍី មាន​វត្តមាន​ជំនួស លី វ៉ា​ហេ​ទ នៃ​ក្លិប​បឹងកេត និង​សារី ម៉ាត់​ណូ​រ៉ូ​ទីន នៃ​ក្លិប​ណាហ្គា​វើ​ល​។​
 
​ក្រុម U22 កម្ពុជា​ឈរ​នៅក្នុង​ពូ​ល B ដោយមាន​៥​ប្រកួត​ក្នុងនោះ ប៉ះ U22 ថៃ ក្នុង​ថ្ងៃ​បើកឆាក​នៅ​រសៀល​ថ្ងៃទី​១៤ សីហា មុន​ស្វាគមន៍​ជើង​ខ្លាំង​វៀតណាម នៅ​ថ្ងៃទី​១៦ សីហា​។ បន្ទាប់មក​នៅ​ថ្ងៃទី​១៨ សីហា U22 កម្ពុជា ប៉ះ​ជាមួយ​ហ្វីលីពីន មុន​ជួប​ជា​បន្តបន្ទាប់​ជាមួយ​ទី​ម័​រ​ខាងកើត និង​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​២១ និង​ទី​២៤ ខែសីហា​។ ចំណែក​ពូ​ល A មាន​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ឡាវ និង​ប្រ៊ុយណេ​។ 
 
​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទឹក​ទី​២៩​នៅ​ម៉ាឡេស៊ី​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ សីហា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣១ សីហា ខណៈ​ប្រភេទ​កីឡាបាល់ទាត់​ប្រកួត​ចាប់ពី​ថ្ងៃទី​១៤ សីហា តទៅ​៕    
 
 
 

 

Tag:
 បាល់ទាត់​
  SEA Games 2017
© រក្សាសិទ្ធិដោយ thmeythmey.com