ជាតិ
ព្រះករុណា ព្រះមហាក្សត្រ​៖ ខ្ញុំ​សង្ឃឹមថា រដ្ឋសភា​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​...
12, Oct 2017 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងឱកាស​បើក​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នា​ថ្ងៃទី​១២ ខែតុលា នេះ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បាន​ផ្ញើព្រះរាជសារ​អបអរសាទរ​ថ្នាក់ដឹកនាំ និង​សមាជិកសភា​ទាំងអស់​ ដែល​សម្រេចបាន​ស្នាដៃ​ធំធេង​ជូន​ជាតិ​។​



​តាមរយៈ​ព្រះរាជសារ ព្រះមហាក្សត្រ ទ្រង់​បាន​មាន​ព្រះរាជបន្ទូល​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​សមាជិកសភា​គ្រប់រូប ជា​សកម្មភាព​បម្រើ​ប្រជាពលរដ្ឋ ដោយ​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាម​មូលដ្ឋាន ព្រមទាំង​ទទួលយក​កង្វល់ និង​ការលំបាក​ទាំងឡាយ​រប​ស់​ពលរដ្ឋ​ ទៅប្រាប់​រដ្ឋាភិបាល ​ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​រាល់​បញ្ហា​ទាំងនោះ​។​

«​ខ្ញុំ​សង្ឃឹមថា រដ្ឋសភា​ដ៏​ឧត្តុង្គឧត្តម ជា​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​បន្តទៀត ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទិសដៅ​រួម​ជា​ជំហានៗ ធានាបាន​នូវ​សង្គម​កម្ពុ​ជាមួយ ប្រកបដោយ​ភាពសុខដុមរមនា​»​។ ព្រះប្រមុខរដ្ឋ​មាន​ព្រះរាជចំណារ​យ៉ាង​ដូច្នេះ​។​

​ជាមួយគ្នានេះ​ផងដែរ ព្រះករុណា​ព្រះមហាក្សត្រ បាន​កោតសរសើរ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដឹកនាំ​រដ្ឋាភិបាល ក្នុង​ដំណើរការ​ប្រកបដោយ​ជោគជ័យ​នៃ​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​ឡើងវិញ​។ ព្រះអង្គ បាន​បន្ថែមថា កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​សភា និង​រដ្ឋាភិបាល គឺជា​សកម្មភាព​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​៕


Tag:
 ​រដ្ឋសភា​
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com