កីឡាជាតិ
ជាតិ
AFF U16 Girl៖ ក្រុមបាល់ទាត់​នារី​កម្ពុជា ប៉ះ​ឥណ្ឌូណេស៊ី ក្រោយ​ចាញ់​ឡាវ ៣-១
04, May 2018 , 8:39 am        
រូបភាព
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាឈរគោរពភ្លេងជាតិមុនការប្រកួតជាមួយឡាវ, រូបភាពពីហ្វេសប៊ុក FFC
ក្រុមកីឡាការិនីជម្រើសជាតិអាយុក្រោម១៦ឆ្នាំកម្ពុជាឈរគោរពភ្លេងជាតិមុនការប្រកួតជាមួយឡាវ, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រោយ​រង​ការខកចិត្ត​ក្នុងជំនួប​បើកឆាក​ក្រោម​ថ្វី​ជើង U16 នារី​ឡាវ ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ត្រូវ​បន្ត​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី សម្រាប់​ជំនួប​លើក​ទី​២​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2018 នា​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០១៨​។



​ក្រោយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ឡាវ វាយបក​យកឈ្នះ ៣-១ ក្នុងជំនួប​បើកឆាក​ពូ​ល B កាលពី​ថ្ងៃទី​២ ឧសភា ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ត្រូវ​បន្ត​ប្រជែង​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី សម្រាប់​ជំនួប​លើក​ទី​២ នៃ​ព្រឹត្តិការណ៍ AFF U16 Girl Championship នា​ថ្ងៃទី​៤ ឧសភា នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium​។ រីឯ U16 នារី​ឡាវ តទល់​ជាមួយ U16 នារី​ថៃ ដែល​ចាញ់​ឥណ្ឌូណេស៊ី ៤-១ ក្នុងជំនួប​បើកឆាក នៅ​កីឡដ្ឋាន Jakabaring Stadium​។​

​នា​ការប្រកួត​នៅ​កីឡដ្ឋាន Jakabaring Stadium កាលពី​ថ្ងៃទី​២ ឧសភា ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ នៅ​ដើមតង់​ទី​១​។ ប៉ុន្តែ​នៅ​ចុង​វគ្គ​ទី​១ U16 នារី​ឡាវ​បា​នរក​គ្រាប់​តាម​ស្មើ ១-១ មុន​ចប់​វគ្គ​ទី​១​។ នៅក្នុង​វគ្គ​ទី​២​កីឡាការិនី​ឡាវ បានសម្រេច​គ្រាប់​បាល់​ជា​បន្តបន្ទាប់​ចំនួន​ពីរ​គ្រាប់​សម្រាប់ U16 នារី​ឡាវ ដើម្បី​នាំ​ជ័យជម្នះ ៣-១ លើ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។​

​ការប្រកួត​នៅ​កីឡដ្ឋាន Bumi Sriwijaya Stadium ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ​នារី​ថៃ​ក្នុង​លទ្ធផល ៤-១ ដើម្បី​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ប្រចាំ​ពូ​ល B ដែល​ឡាវ​ឈរ​លេខ​រៀង​ទី​២ ខណៈ​កម្ពុជា ថៃ ឈរ​ជា​បន្តបន្ទាប់​៕


Tag:
 បាល់ទាត់​
  AFF U16 Girl
  U16 នារី
© រក្សាសិទ្ធិដោយ thmeythmey.com