រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ដ Range Rover Voque ស៊េរី​ថ្មី​២០១៨ ផ្លាស់ប្ដូរ​កាន់តែ​ទាន់សម័យ និង​ប្រណិត​ដាច់​គេ​
25, May 2018 , 2:17 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រថយន្ដ Range Rover Voque (Long Wheel Base) ដែល​គេ​ស្គាល់​ថា ជា​ប្រភេទ​រថយន្ត​ប្រណិត​លំដាប់ថ្នាក់​ពិភពលោក ដែល​ផលិតឡើង​សម្រាប់​គាវរ​កិច្ច​នោះ បានធ្វើការ​ផ្លាស់ប្តូរ​ផ្នែក​មួយចំនួន ហើយ​កាន់​តែមាន​ភាពលេច​ធ្លោ​លើ​ដង​វិថី និង​ទាន់សម័យ​ជាងគេ សម្រាប់​រថយន្ត​ស៊េរី​ឆ្នាំ​២០១៨​នេះ​។

​លក្ខណៈពិសេស​របស់រ​ថយ​ន្ត Range Rover Voque ស៊េរី​ឆ្នាំ​២០១៨​នេះ មាន​ផ្ទៃ​ចង្កៀង​បច្ចេកវិទ្យា​ថ្មី​ទាំង​ខាងមុខ និង​ខាងក្រោយ ដែល​ធ្វើ​ឲ្យ​រថយន្ត​មួយ​នេះ កាន់តែ​ប្លែក​និង​ភ្លឺ​ច្បាស់​នៅពេល​បើកបរ​នាពេល​រាត្រី​។ សម្រាប់​ការ​រចនា​ផ្នែក​ខាងក្នុង​ស្ទើរតែ​ទាំងស្រុង​នៃ​ប៊ូ​តុង គឺ​បញ្ជា​ដោយ Touch តែម្ដង​។ វា​ត្រូវបាន​បំពាក់​ដោយ​ប្រព​ន្ធ័​សំឡេង​ម៉ាក​ល្បី​របស់​ចក្រភព​អង់គ្លេស Meridian ដែល​ធ្វើ​ឲ្យ​អ្នកបើក​បរមាន​អារម្មណ៍​កាន់តែ​អស្ចារ្យ​។



​ក្រៅពី​លក្ខណៈពិសេស​ខាងលើ ក៏មាន​កៅអី​ម៉ាស្សា ដែលជា​ជំនួយការ​ពិសេស​មួយ ដើម្បី​ជួយ​សម្រួល​នៅពេល​យើង​ធ្វើដំណើរ​រយៈ​ចម្ងាយ​ឆ្ងាយ​។ លើសពីនេះ​ទៀត គម្លាត​កៅអី​ពី​ផ្នែក​ខាងមុខ និង​ខាងក្រោយ​មាន​ចន្លោះ​រហូត​ទៅដល់ ១៨៦ មី​លី​ម៉ែត្រ ដែល​វា​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​អ្នក​អង្គុយ​ខាងក្រោយ​កាន់តែ​ធំ​ទូលាយ​។ ម្យ៉ាងវិញទៀត រថយន្ដ​នេះ បាន​បំពាក់​ដោយ​ឈ្នាន់​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​នៅ​រាល់ពេល​បើកទ្វារ​រថយន្ត ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នករួមដំណើ​រ ក្នុង​ការឡើង និង​ចុះ​ពី​រថយន្ដ​។​



​គួរ​បញ្ជាក់ថា រថយន្ដ Range Rover Voque (Long Wheel Base) ស៊េរី ២០១៨ មាន​ដាក់តាំង​លក់​នៅ​អគារ​តាំង​លក់​រថយន្ដ Jaguar Land Rover ដែល​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណិត​មួយណា ដែល​លោកអ្នក​ពេញចិត្ត​ឥឡូវនេះ​។​



​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
​សូម​ទំនាក់ទំនង​៖  ០២៣ ៨៨៨ ៨១១/ ០៧០ ៩៩៩ ១១១
​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖ Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖ @LandRoverCambo

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com