ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
OPPO Find X ទូរស័ព្ទឈានមុខគេទាំងបច្ចេកវិទ្យា និងការរចនា
27, Jun 2018 ,
2:04 pm
រូបភាព
×
ដោយ:
ជី ដាណា
បើនិយាយអំពីកម្រិតលាតនៃអេក្រង់ យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើន បានសិក្សា និងបានរចនាទូរស័ព្ទរបស់ខ្លួន ឲ្យមានផ្ទៃអេក្រង់លាតធំជាងគេ។ ក្នុងនោះក៏មានក្រុមហ៊ុនជាច្រើន បានបញ្ចេញម៉ូឌែល ដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយក៏មានរចនាបទអេក្រង់កោងគែមសងខាង ដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំផងដែរ។
នៅពេលនេះ ក្រុមហ៊ុនOPPO បានបង្ហាញពីភាពខ្លាំង ទៅលើម៉ូឌែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួន នោះគឺ OPPO Find X ។ OPPO Find X ធ្វើបានយ៉ាងល្អជាងគេ ក្នុងការរចនាអេក្រង់លាតពេញផ្ទៃ ស្ទើរតែគ្មានគែមតែម្តង ដែលវាមានទំហំ ១៩.៥:៩ និងកម្រិតលាតនៃអេក្រង់ធំជាងគេ រហូតដល់៩៣.៨ភាគរយ។ OPPO ស៊េរីថ្មីនេះ មានផ្ទៃគែមខាងក្រោមទូរស័ព្ទសល់តូចជាងគេបំផុត ដែលមានកម្រាស់ត្រឹមតែ៣.៤mmប៉ុណ្ណោះ ដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀត យកលំនាំតាមនាពេលខាងមុខ។
ចំពោះការរចនាOPPO Find X វិញបានរួមផ្សំនូវសិល្បៈ និងបច្ចេកវិទ្យាបញ្ចូលគ្នា ដែលរចនាឡើងពី 3D glass ទាំងខាងមុខ និងខាងក្រោយ ដែលធ្វើឲ្យរូបរាងនៃទូរស័ព្ទទាំងមូលមានភាពប្រណិត។ ចំណុចនេះហើយ ដែលធ្វើឲ្យក្រុមហ៊ុមOPPOអាចសម្ពោធម៉ូឌែល Find X នៅក្នុងសារមន្ទីរ Louvre ដ៏ល្បីរបស់ប្រទេសបារាំងបាន ដ្បិតអីវាមានរូបរាងស្រដៀងទៅនឹងរចនាបទរបស់សារមន្ទីរមួយនេះ។ ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះ គឺ ក្រុមហ៊ុនOPPO បានសហការជាមួយក្រុមហ៊ុនរថយន្តដ៏ប្រណិត Lamborghini ក្នុងការបង្កើតនូវ Find X Lamborghini Edition។ ក្រុមហ៊ុន Lamborghini គឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើប ដែលយកចិត្តទុកដាក់ទៅលើគុណភាព ល្បឿន និងបច្ចេកវិទ្យាជាចម្បង។ការណ៍ដែលក្រុមហ៊ុនមួយនេះសម្រេចចិត្តសហការជាមួយក្រុមហ៊ុន OPPO ផលិតនូវFind X Lamborghini Edition គឺដោយសារតែក្រុមហ៊ុនទូរស័ព្ទមួយនេះ បានបំពេញលក្ខខណ្ឌដូចទៅនឹងអ្វីដែលក្រុមហ៊ុន Lamborghini ចង់បាន។ Find X Lamborghini Edition មានអង្គផ្ទុកទិន្ន័យរហូតដល់៥១២GB បំពាក់នូវបច្ចេកវិទ្យាសាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលត្រឹមតែ៣៥នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា OPPO Find Xត្រូវបានដាក់សម្ពោធជាផ្លូវការ នាថ្ងៃទី១៩មិថុនា ឆ្នាំ២០១៨ នៅអឺរ៉ុប។ ចំណែកឯតម្លៃវិញ គឺ OPPO Find X version ធម្មតាតម្លៃ៩៩៩អឺរ៉ូ ហើយ Find X Lamborghini Edition មានតម្លៃ១៦៩៩អឺរ៉ូ៕
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នៅពេលព្រះរាជា នរោត្តម សីហនុ សព្វព្រះរាជហឫទ័យលើកញ្ញា ម៉ូនិក …
4 ម៉ោង
«លំបាក»,«ពិបាក» និង«វិបាក» ប្រើក្នុងន័យខុសគ្នាដូចម្តេច?
4 ថ្ងៃ
តើពាក្យ «និង» , «នឹង» និង «ហ្នឹង» មានអត្ថន័យ និងប្រើខុសគ្នាដូចម្តេច?
2 ថ្ងៃ
«ពរពេញ, ពោលពេញ ឬពោរពេញ» មួយណាត្រឹមត្រូវ?
1 ថ្ងៃ
រវាងពាក្យ «សិល្បៈ» ,«សិល្ប៍» ,«សិល្ប» ,«សិប្ប» ,«សិប្បៈ» មួយណាត្រឹមត្រូវ?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម