អត្ថបទពាណិជ្ជកម្ម
​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ប្រគល់​រង្វាន់​អាហារូបករណ៍​ដល់​សិស្ស​ពូកែ​ប្រចាំឆ្នាំ​
02, Oct 2018 , 8:59 am        
រូបភាព
ដោយ:
​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ចូលរួម​អបអរ​ចំពោះ​ជោគជ័យ​របស់​សិស្សានុសិស្ស តាមរយៈ​ការផ្ដល់​រង្វាន់​ជា​ប្រាក់ឧបត្ថម្ភ និង​ការបញ្ចុះ​ថ្លៃ​សិក្សា ដល់​សិស្ស​ដែល​ប្រឡង​បាន​ពិន្ទុ​ខ្ពស់​។​

សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បានប្រគល់​រង្វាន់​អាហារូបករណ៍​ចំនួន ១០០​កន្លែង ក្នុងឱកាស​កម្មវិធី​ប្រគល់​រង្វាន់​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​បាន​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែកញ្ញា កន្លងទៅនេះ នៅ​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។  

​សិស្សានុសិស្ស​ដែលជា​ប់​អាហារូបករណ៍ គឺជា​សិស្ស​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់ ពី​ការប្រឡង​នានា​កាលពីពេល​ថ្មី​នេះៗ​។ 
​ប្រធាន​គ្រប់គ្រង​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ បាន​ថ្លែង​កោតសរសើរ​ដល់​បញ្ញវន្ត​វ័យក្មេង​របស់​សាលា ចំពោះ​សមត្ថភាព​របស់​ពួកគាត់ ដែល​សម្រេចបាន​ស្របតាម​បេសកកម្ម និង​ចក្ខុវិស័យ​របស់​សាលា​។ 


 
​ក្រៅពី​សិស្សានុសិស្ស​ដែល​ទទួលបាន​ប្រាក់រង្វាន់​ហើយ​នោះ សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ ក៏មាន​សិស្ស​ដែល​ត្រូវបាន​ជ្រើសរើស​ដើម្បី​ទទួល​រង្វាន់ ចំពោះ​ភាពជោគជ័យ​ពី​ការប្រឡង​សិស្ស​ពូកែ​ថ្នាក់ជាតិ​កន្លងទៅនេះ រួមទាំង​សិស្ស​ដែល​ទទួលបាន​ជោគជ័យ ពី​ការប្រឡង    ខេ​ម​ប្រ៊ី​ជ ដូចជា​ការប្រឡង A Levels ជាដើម​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ព្រឹត្តិការណ៍​នេះ ឬ​ព័ត៌មាន​ផ្សេងៗ​អំពី​សាលា​អន្តរជាតិ​ហ្សា​ម៉ាន់ សូម​ទាក់ទង​មកកាន់​ក្រុមការងារ​ផ្នែក​ទីផ្សារ តាមរយៈ​អាសយដ្ឋាន​អ៊ីមែល [email protected] ឬ​ទូរស័ព្ទ​លេខ +855 23 72 72 62៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com