ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពិបាកដកដង្ហើម អាចបណ្តាលមកពីបញ្ហាអ្វីខ្លះ?
× ពាក្យថា “ពិបាកដកដង្ហើម” ទំនងជាមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វាអាចពិពណ៌នាបានថា ជាការតឹងយ៉ាងខ្លាំងនៅក្នុងទ្រូង ឬមានអារម្មណ៍ថាថប់ដង្ហើម។
ដោយអាស្រ័យលើមូលហេតុ អ្នកអាចជួបប្រទះការពិបាកដកដង្ហើមម្តងម្កាល ឬអាចកើតឡើងម្តងហើយម្តងទៀត។ ការធ្វើលំហាត់ប្រាណបញ្ចេញកម្លាំងខ្លាំង សីតុណ្ហភាពក្តៅខ្លាំងក៏អាចបណ្តាលឲ្យពិបាកដកដង្ហើមនៅលើមនុស្សដែលមានសុខភាពល្អផងដែរ។
ក្រៅតែពីឧទាហរណ៍ទាំងនេះ ការពិបាកដកដង្ហើមអាចទំនងជាសញ្ញានៃបញ្ហាវេជ្ជសាស្ត្រ។ ប្រសិនបើអ្នកមានពិបាកដកដង្ហើម ជាពិសេស ប្រសិនបើវាកើតឡើងភ្លាមៗ ហើយធ្ងន់ធ្ងរ សូមជួបគ្រូពេទ្យរបស់អ្នកឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ករណីភាគច្រើននៃការពិបាកដកដង្ហើម គឺដោយសារតែលក្ខខណ្ឌសុខភាពបេះដូង ឬសួត។ បេះដូង និងសួតរបស់អ្នកត្រូវបានចូលរួមនៅក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅកាន់ជាលិកា និងនាំយកកាបូនឌីអុកស៊ីតត្រឡប់មកវិញ ហើយប្រសិនបើអ្នកមានបញ្ហាជាមួយនឹងដំណើរការទាំងនេះ នោះវានឹងនាំឲ្យប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នក។
ដែលមូលហេតុទាំងនោះមានដូចជាជំងឺហឺត ការពុលកាបូនម៉ូណូអុកស៊ីត បេះដូងមិនអាចលោតបានដោយសារការសង្កត់ណាមួយ ជំងឺគាំបេះដូង ការមានសម្ពាធឈាមទាប ការស្ទះសរសៃឈាមសួត ជំងឺរលាកសួត ការមានដក់ខ្យល់ក្នុងសួត ការស្ទះផ្លូវដង្ហើមផ្នែកខាងលើ បញ្ហាបេះដូង និងបញ្ហាដទៃជាច្រើនទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com