COVID-19
ជាតិ
សង្គមជាតិ
មន្ត្រី ប្រាប់​កម្មករ កុំ​ឲ្យ​ដូរ​លេខ​ទូរស័ព្ទ ដើម្បី​ទទួលបាន​ប្រាក់ឧបត្ថម្ភ ដែល​ផ្ញើ​ទៅតាម​វី​ង​
28, Apr 2020 , 11:17 am        
រូបភាព
ដោយ:
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​ទៅ​កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរការងារ ថា ពួកគេ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៤០​ដុល្លារ ពី​រដ្ឋាភិបាល តាមរយៈ​សេវាកម្ម​វី​ង (Wing)​។ លោក អំពាវនាវ​កុំ​ឲ្យ​កម្មករ​-​កម្មការិនី ឲ្យ​ប្តូរ​លេខ​ទូរស័ព្ទ ក្នុងអំឡុង​ពេលនេះ ហើយ​បើ​ត្រូវ​ប្តូរ ត្រូវ​ប្រាប់​លេខ​ថ្មី ទៅ​រដ្ឋបាល​រោងចក្រ​។

 
​ក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៧ ខែមេសា​ម្សិលមិញ អ្នកនាំពាក្យ​ក្រសួង​ការងារ ថ្លែង​ដូច្នេះ​ថា​៖«​ការប្តូរ​លេខ​ទូរស័ព្ទ ញឹកញាប់​នៅពេល​ម​នេះ មិនមែនជា​ជម្រើស​ល្អ​ទេ​....»​។ 
 
​សំឡេង​៖



 
​ក្រៅពី​ទទួលបាន​ប្រាប់​ឧបត្ថម្ភ​៤០​ដុល្លារ​ពី​រដ្ឋាភិបាល កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរ​ការ ក៏​ទទួលបាន ប្រាក់​៣០​ដុល្លារ​ទៀត ពី​ម្ចាស់​រោងចក្រ​៕ 
 

Tag:
 COVID-19
  កម្មករ​
  ប្រាក់ឧបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com