ព័ត៍មានសុខភាព
សុខភាព៖ ៥សំណួរ​ដែល​គួរ​សួរ​ដៃគូ​មុនពេល​រួមភេទ
24, Apr 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជីវិត​រស់នៅ​មួយ​នេះ​ពោរពេញ​ទៅដោយ​ផលវិបាក​កាន់តែច្រើន ហើយក៏​ទាក់ទង​នឹង​ជីវិត​ផ្លូវភេទ​ដែរ។ សព្វថ្ងៃនេះ សិច​មាន​ភាព​ពេញនិយម​ដូច​ធម្មតា ចាប់តាំងពី​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ រហូតដល់​ជ្រុល​រួមភេទ​ជាមួយគ្នា។ តែបើ​យើង​និយាយ​អំពី​ការរួម​ភេទ​វិញ វា​នៅតែ​ជា​បញ្ហា​ចំពោះ​ផ្លូវកាយ និង​ផ្ទាល់ខ្លួន​ដដែល ហើយ​មនុស្ស​ភាគច្រើន​នៅតែ​ប្រឈមមុខ​ចំពោះ​បញ្ហា​សុខភាព​ជាពិសេស​ជំងឺ​កាមរោគ​តែម្តង។ ដូច្នេះ​មុនពេល​រួមភេទ​គួរប្រើ​សំណួរ​អ្វី​ខ្លះទៅ​ដៃគូ?



តើ​អ្នក​រៀបការ​ហើយ​ឬ​នៅ?
ច្បាស់​ណាស់ អ្នក​ដែល​ល្បីល្បាញ និង​អ្នកនយោបាយ​កំពុងតែ​ប្រើ​សិល្បៈ​ដើម្បី​កុហក​គេ។ទម្រាំអ្នកផ្សេងៗទៀត​នោះ​តើ​វា​ទៅជា​យ៉ាងណាដែរ? គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេ។ តាម​ការសិក្សា​ស្រាវជ្រាវ​ភាគច្រើន​បានអោយដឹង ប្តី​ឬ​ប្រពន្ធ​ដែលមាន​ការនិយាយ​កុហក​បោកប្រាស់​គ្នា​គ្រប់​ទីកន្លែង​នោះ​មាន​ពី ១៥ទៅ៧០ភាគរយ ចំណែកឯ​ការសិក្សា​រប​ស់​សាកល​វិទ្យា​ល​តិច​សាស​បាន​ប្រាប់ថា មាន​ចំនួន ៤០ ទៅ៧៦ភាគរយ។

មិនត្រូវ​រំពឹង​អោយ​ដៃគូ​ផ្សព្វផ្សាយ​ថា គេ​ពិត​ជាមាន​ចំណងស្នេហា​ជាមួយ​នរណាម្នាក់​ទៀតឡើយ។ ការនិយាយ​កុហក ឬ​បោកប្រាស់​គឺជា​ឬ​សគល់​ដ៏​ខ្លាំង​មួយ​នៃ​ភាព​ផិតក្បត់។ បើសិនជា​ដៃគូ​អ្នក​មិនមែនជា​អ្នកជំនាញ​ខាង​កុហក​ក៏ដោយ ក៏​សំណួរ​ដែល​សួរ​ដោយ​ចិត្ត​ស្មោះ និងត្រង់ៗច្រើនតែ​អាច​បង្ហើប​អោយដឹង​អំពី​ស្ថានភាព​អាពាហ៍ពិពាហ៍​គេ​បានដែរ។ រឿងនេះ​អាច​នឹងមាន​ហេតុផល​ដែល​សមរម្យ​ចំពោះ​ចម្លើយ​ដូចជា ការ​លែងលះគ្នា​ជាដើម ប៉ុន្តែ​វា​គឺជា​ព័ត៌មាន​ពិតប្រាកដ​ដែល​អ្នក​ចង់​បាន​មុនពេល​រួមភេទ។

តើ​អ្នក​ធ្លាប់មាន​ប្រ​វត្ត​រួមភេទ​ជាមួយ​នរណា​ទេ?
មកដល់ពេលនេះ និង​អាយុ​ប៉ុណ្ណេះ អ្នក​មិនមែន​គ្រាន់តែ​កំពុង​ដេក​ជាមួយ​មនុស្ស​តែ​ម្នាក់​ទេ តែ​កំពុងតែ​ដេក​ជាមួយ​មនុស្ស​គ្រប់គ្នា​ដែល​គេ​បាន​ដេក​ជាមួយ​មនុស្សផ្សេងៗមុន​អ្នក​ទៅទៀត។ នោះ​ហើយ​គឺជា​ការពិត​នៃ​ការធ្វើ​បដិវត្តន៍​ខាង​ផ្លូវភេទ។

ពិតណាស់ ការបារម្ភ​ដែល​សំខាន់​ជាងគេ​នោះ​គឺ​ជំងឺ​កាមរោគ​ឯណោះ​ទេ ព្រោះ​វា​ចាប់ផ្តើម​រាតត្បាត​លើ​មនុស្ស​ទៀតហើយ​ចាប់តាំងពី​មានការ​រលាក​តិចតួច (ចៃ​លើ​រោម​ថ្ងាស់​ក្រោម និង​ជំងឺ​ប្រមេះ​ទឹកថ្លា) ,ការឈឺចាប់​ខ្លះ (ជំងឺ​ប៉េ​ស ឬ​ឬ​ស​នៅ​ប្រដាប់ភេទ) រហូតដល់​ក្នុងដំណាក់កាល​សម្ងំ (ជំងឺ​ប្រមេះទឹកបាយ, ជំងឺស្វាយ រហូតដល់​ជំងឺអេដស៍)។ នោះ​ហើយ​គឺ​ដំណឹង​ដ៏​មានតម្លៃ​ដែល​អ្នកត្រូវការ​យល់ដឹង​ទុក​មុន។

ចូរ​ចាំ​ថា អ្នកមាន​សិទ្ធិ​ពិតប្រាកដ​មួយ​ក្នុងការ​សួរ​សំណួរ​ទៅ​ដៃគូ​គ្រប់រូប​ថា​ពួកគេ​មាន​ធ្វើតេស្ត​រកមើល​មេរោគ​អេដស៍ ឬ​ជំងឺ​កាមរោគ​គ្រប់​ប្រភេទ ឬ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកធ្វើ​តេស្ត​ឃើញ​មេរោគ​អេដស៍​ដែរ​ឬ​អត់​បាន។ ដៃគូ​ភាគច្រើន​នឹង​សប្បាយចិត្ត​ចំពោះ​ការបារម្ភ​របស់​អ្នក និង​ស្វាគមន៍​ក្នុងការ​ប្រាប់​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ពួកគេ​ទៀតផង។ តែបើ​ពួកគេ​មិន​ព្រម​ប្រាប់​ទេ គួរតែ​ជ្រើស​រើសយក​ភ្លើង​ក្រហម​ចំពោះ​ការរួម​ភេទ​នេះ​ទៅ។

តើ​ការ​រួមភេទ​ណាមួយ​ដែល​អ្នក​ពេញចិត្ត?
ភាពមិន​ទៀងទាត់​ប្រហែលជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​មនុស្ស ប៉ុន្តែ​វា​មិនមែន​ចេះតែ​ត្រូវធ្វើ​នូវ​រឿងដដែលៗជានិច្ច​នោះទេ។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានគំនិត​នៃ​ការ​ផ្សងព្រេងរៀងៗខ្លួន​ទាំងអស់ ជាពិសេស​ការងារ​លើ​គ្រែ​តែម្តង។ ការរួម​ភេទ​មាន​ច្រើន​ប្រភេទ​ណាស់​អាស្រ័យ​ទៅតាម​ក្បាច់, មាត់ច្រក និង​ការផ្លាស់ប្តូរផ្សេង។ ទោះបីជា​មានការ​ហាមប្រាម​ក៏ដោយ ក៏​ការ​រួមភេទ​មាត់ និង​រួមភេទ​តាម​រន្ធ​គូថ​នៅតែ​ជា​វិធីសាស្ត្រ​សម្រាប់​រួមភេទ​ដដែល​ទេ។

ភាគច្រើន​បុរស និង​ស្ត្រី​ដែល​អសមត្ថភាព​ខាង​ផ្លូវភេទ​តែមាន​បញ្ហា​ថប់​អារម្មណ៍​ក្នុងពេល​រួមភេទ ហើយ​វា​ច្រើនតែ​កើតឡើង​ដោយ​មិនដឹង​ខ្លួន។ កាលណា​ទទួលបាន​ភាព​ច្បាស់លាស់​អំពី​រឿងនេះ​កាន់តែ​លឿន អ្នកនឹង​ទទួលបាន​ភាព​រីករាយ​កាន់តែ​ល្អ​ដែរ។ ដូច្នេះ​នេះ​ជា​សំណួរ​មួយ​ដ៏​សំខាន់​សម្រាប់​ភ្ញោ​ច​អោយមាន​សម្ពាធ​រវាង​ដៃគូ​ទាំងពីរ និង​បណ្តុះ​អារម្មណ៍​សម្រាប់​សមរភូមិ​លើ​គ្រែ​បាន។

តើ​អ្នក​កំពុងតែ​អនុវត្ត​ការរួម​ភេទ​ដ៏​មាន​សុវត្ថិភាព និង​ផាសុខភាព​ដែរ​ទេ?
ការដែល​មិន​ប្រុងប្រយ័ត្ន​មិនគួរ​អោយ​កើតមាន​ពេល​ឡើង​គ្រែ​ឡើយ។ មែនហើយ មាន​គូសង្សា​ច្រើនណាស់​មិនបាន​សួរ​រំខាន​អំពី​សំណួរ​ដ៏​សំខាន់​នេះ​ទេ។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​រួមភេទ​ដែលមាន​សុវត្ថិភាព​គឺជា​រឿង​ដែល​សំខាន់​ជាង​អ្វី​ទាំងអស់​ព្រោះ​វា​អាច​សង្គ្រោះ​ជីវិត​អ្នក​បាន។

លើសពីនេះទៅទៀត ការអនុវត្ត​នូវ​ការ​រួមភេទ​ដែលមាន​សុវត្ថិភាព​នៅ​មិនទាន់​គ្រប់គ្រាន់​ជានិច្ច​នោះទេ ហើយ​អ្នក​ក៏​គួរតែ​ដឹងថា​តើ​ដៃគូ​តែងតែ​គិតគូ​អំពី​រឿងនេះ​ដូចគ្នា​ដែរ​ឬ​អត់​មុនពេល​គិត​ចង់​រួមភេទ​ដោយ​មិនបាច់​ការពារ។ ព្រោះ​ការរួម​ភេទ​ដែល​មិនបាន​ការពារ គឺមាន​ការប្រឈមមុខ​នឹង​ជំងឺ​ខ្ពស់​មែនទែន។

ការធ្វើ​តេស្ត​រកមើល​ជំងឺ​អេដស៍ និង​មេរោគ​អេដស៍​គឺជា​រឿង​សំខាន់ ប៉ុន្តែ​ក៏​មិនមែន​ធានា​ទាំងស្រុង​នោះទេ ព្រោះ​វីរុស​អាច​រក​មិនឃើញ​ក្នុងដំណាក់កាលភ្លាមៗ (រហូតដល់៦ខែ​ឯណោះ​ដំបូង)។ ជំងឺ​កាមរោគ​ផ្សេងទៀត​ដូចជា ជំងឺ​ប៉េ​ស​ប្រដាប់ភេទ និង​ឬ​ស​ប្រដាប់ភេទ​អាច​ឆ្លង​បាន​ទោះបីជា​មិនមាន​ឃើញ​អ្វី​ជា​រោគសញ្ញា​ជាក់ស្តែង​ក៏ដោយ។ អ្នក​អាច​ចោទ​ជា​សំណួរ​ដូចជា៖ តើ​អ្នក​មានបាន​ទៅធ្វើ​តេស្ត​រកមើល​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​ទេ, ស្មេ​ហ៍​ស្មោះ​ប្តី​មួយ​ប្រពន្ធ​មួយ​ដែរ​ទេ ឬ​ប្រើ​ស្រោមអនាម័យ​គ្រប់ពេល​រួមភេទ​ដែរ​ទេ? ពិតណាស់​សំណួរ​នេះ​ទំនងជា​ពិបាក​នឹង​និយាយ​ណាស់ ប៉ុន្តែ​ជា​សំណួរ​ល្អ និង​ត្រឹមត្រូវ។

តើ​អ្នក​កំពុងតែ​ប្រើ​វិធី​ពន្យា​កំណើត​ដែរ​ទេ?
នេះ​គឺជា​សំណួរ​ដែល​គេ​ច្រើនតែ​សួរ​ជា​ញឹកញាប់ និង​ពេញនិយម​ជាងគេ​មុនពេល​រួមភេទ ព្រោះ​មាន​ក្មេង​ច្រើនណាស់​ដែល​កើតមក​ដោយសារតែ​កង្វះ​ការប្រុងប្រយ័ត្ន។ បើសិន​អ្នក​មិនទាន់មាន​គម្រោង​ចង់​ក្លាយជា​ឪពុកម្តាយ​គេ​ទេ គួរតែ​ពិចារណា​ប្រើប្រាស់​គម្រោង​ពន្យា​កំណើត​ខ្លះទៅ (ស្រោមអនាម័យ, ថ្នាំ​គ្រាប់​ពន្យា​កំណើត, បង់​បិត​ពន្យា​កំណើត ឬ​កង​ដាក់​ក្នុង​ស្បូន)។ ស្រោមអនាម័យ​មិន​ត្រឹមតែ​ជា​វិធី​បង្ការ​ជំងឺ​កាមរោគ​ដ៏​ល្អ​បំផុត​ទេ តែ​វា​ក៏​ជា​ទ័ពស្រួច​ក្នុងការ​បង្ការ​កុំអោយ​មានកូន​ដោយ​ចៃដន្យ​ដែរ ជាពិសេស​ពេល​ប្រើ​ជាមួយគ្នា​នឹង​វិធី​ពន្យា​កំណើតផ្សេងៗទៀត។

បើសិនជា​អ្នក​ពិតជា​ចង់បាន​កូន​មែន ចូរ​ប្រាកដថា​អ្នក​បាន​សួរ​ដៃគូ​បញ្ជាក់ដែរថា “តើ​ប្រាកដថា​ចង់បាន​កូន​ដែរ​ឬ​អត់?” ឬ “តើ​មាន​គម្រោង​អ្វី​ទៀត​ទេ​សម្រាប់​ថ្ងៃក្រោយ?” បើសិនជា​សំណួរ​ទាំងនេះ​ធ្វើអោយ​ខាត​អារម្មណ៍ ប្រហែលជា​អ្នក​គួរប្រើ​វិធី​ពន្យា​កំណើត​ណា​ផ្សេង​វិញ​ហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com