ជាតិ
នាយករដ្ឋមន្ត្រីជំរុញឲ្យក្រសួង៣ធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍និងវប្បធម៌
×
សៀមរាប៖ វិស័យទេសចរណ៍ និងវប្បធម៌ ត្រូវដើរទន្ទឹមគ្នា ដើម្បីការអភិវឌ្ឍ។ ប្រទេសកម្ពុជា ត្រូវគេចាត់ទុកថា ជាគោលដៅធំ សម្រាប់ភ្ញៀវទេសចរ ក្នុងនោះ តួរលេខទេសចរ បានកើនឡើងជារៀងរាល់ឆ្នាំ។ ក្នុងពិធីបើកសន្និសីទ ពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌នៅខេត្តសៀមរាប នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួង៣ មានក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងឧស្សាហកម្មរ៉ែ និង សិប្បកម្ម ធ្វើយ៉ាងណាជំរុញឲ្យវិស័យទេសចរណ៍ និងវប្បធម៌ មានការរីកចម្រើនទៅមុខទៀត តាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយក្នុងនោះ ត្រូវផ្សារភ្ជាប់នឹងវប្បធម៌ ប្រពៃណីខ្មែរ។
សូមស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចតទៅ។
© រក្សាសិទ្ធិដោយ thmeythmey.com