ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន ថ្នាំងថ្នាក់នឹងឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា
×
«ខ្មែរចេះដែរ មិនមែនចាំតែបរទេសប្រដៅ បានខ្មែរចេះទេ ហើយគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរទេ» ។ នេះជាបទបរិយាយខ្លាំងៗរបស់លោក ហ៊ុន សែន ឆ្លើយតបនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ជុំវិញការចាប់បញ្ជូនខ្លួនលោក អាឡិច ចេញពីកម្ពុជា។ តាមពិតលោកឯកអគ្គរដ្ឋទូតអឺរ៉ុប ឆ្លើយឆ្លងគ្នាតាមរយៈសារអឡិចត្រនិចស្តីពីការបណ្តេញលោក អាឡិច ចេញពីកម្ពុជា ជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯណោះទេ តែលោករដ្ឋមន្ត្រី បានបញ្ជូនសារនោះទៅឲ្យលោកនាយករដ្ឋមន្ត្រីបន្ត។ គ្រាន់តែឃើញសារនោះ លោកនាយករដ្ឋមន្ត្រី «ឆួលច្រមុះ» តែម្តង។ នេះជាការបញ្ជាក់របស់លោក ហ៊ុន សែន នៅក្នុងពិធីប្រកាសទិវាជាតិទីក្រុងស្អាតឆ្នាំ ២០១៥ ដែលមានវត្តមានលោក ហ្សង់ហ្វ្រង់ស័រ កូតាំង ចូលរួមផងដែរ។
ស្តាប់សំឡេង លោក ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com