អន្តរជាតិ
ស្ត្រីម្នាក់ធ្លាប់រួមភេទជាមួយប្រុស ១២ នាក់ដោយមានការយល់ព្រមពីប្ដីរបស់នាង
×
ស្ត្រីអ្នកកាសែតឯករាជ្យអាមេរិកម្នាក់ ធ្លាប់បានរួមភេទជាមួយបុរសប្លែកមុខ និងមិនធ្លាប់ស្គាល់ចំនួន ១២ នាក់ ក្នុងអំឡុងពេលនៃបេសកកម្មរបស់នាងនៅទីក្រុង Las Vegas ខណៈពេលដែលនាងត្រូវបានទទួលការអនុញ្ញាតពីប្ដីរបស់នាង។ នេះបើយោងតាមការផ្សាយរបស់កាសែត new york post ។
ប្រភពដដែលបានឲ្យដឹងថា អ្នកស្រីRobin Rinaldiជាអ្នកកាសែតឯករាជ្យម្នាក់ ហើយបច្ចុប្បន្ននាងមានអាយុ ៥០ ឆ្នាំហើយ ប៉ុន្តែនាងបានចែករំលែកពីពិសោធន៍មួយ នៃការរួមភេទជាមួយមនុស្សប្រុសដែលនាងមិនធ្លាប់ស្គាល់ចំនួន១២ រូប កាលពីពេលដែលនាងមានវ័យ ២៣ ឆ្នាំ។
នៅក្នុងសៀវភៅមួយក្បាលរបស់នាងដែលមានចំណងជើងថា «The Wild Oats Project,» នាងRobin បាននិយាយថា ការរួមភេទជាមួយមនុស្សប្រុសចម្លែកៗ គឺជាក្តីរំភើបរីករាយមួយសម្រាប់នាង ប៉ុន្តែខ្ញុំមិនដែលគេងជាមួយមនុស្សប្រុសដដែលៗនោះទេ ក្នុងរយៈពេលពេញមួយឆ្នាំនៃការភ្លក់រសជាតិបុរសប្លែក ដោយមានការយល់ព្រមពីប្ដីរបស់នាងនោះ។
នាងបានឲ្យដឹងទៀតថា ជាធម្មតាក្នុងរយៈពេល ពីរឬបីនាទីបន្ទាប់ពីដៃគូរួមភេទរបស់នាងចេញពីបន្ទប់ នាងតែងផ្ញើសារទៅប្រាប់ប្តីរបស់នាង គឺលោក Scott ថា នាងបានគេងជាមួយមនុស្សប្រុសម្នាក់ទៀតហើយ។ បន្ទាប់មកនាងបាននិយាយពាក្យរាត្រីសួស្ដីទៅកាន់ប្ដីរបស់នាង ហើយលោក Scott បានផ្ញើសារត្រឡប់មកវិញថាមិនអីទេ រាត្រីសួស្ដីប្រពន្ធសំលាញ់។
នាងRobin ក៏បានបញ្ជាក់ផងដែរថា នាងមិនមែនជាមនុស្សស្រីដែលល្អម្នាក់នោះទេ គឺនាងធ្លាប់រួមភេទជាមួយមិត្តប្រុសបីនាក់រួចមកហើយ មុនពេលបានស្គាល់ និងរៀបការជាមួយលោក Scott ហើយរស់នៅជាមួយគ្នាបាន ១៨ ឆ្នាំមកហើយ។
មូលហេតុដែលនាំឲ្យនាង Robinរួមភេទជាមួយមនុស្សប្រុសប្លែកៗយ៉ាងដូច្នេះ គឺដោយសារតែនាងចង់បានបទពិសោធន៍ បន្ទាប់ពីនាងបានចូលមើលអត្ថបទមួយ ដែលគេបង្ហោះនៅលើគេហទំព័រ nerve.com ដែលមានចំណងជើងថា «ស្រី្តល្អត្រូវស្វែងរកបទពិសោធន៍»៕
© រក្សាសិទ្ធិដោយ thmeythmey.com