ជាតិ
លោក ហ៊ុន សែន ៖ មន្ត្រីCPPនឹងត្រូវទទួលប្រាក់បៀវត្សលើសមន្ត្រីរាជការ ៣០ភាគរយ
×
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និងលោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា ក្នុងការរៀបចំប្រាក់បៀវត្សសម្រាប់មន្ត្រីគណបក្សរបស់ខ្លួន ឲ្យលើស៣០ភាគរយ ពីប្រាក់បៀវត្សរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ នៅក្នុងអំឡុងពេលខែមេសាខាងមុខនេះ ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបញ្ជាក់យ៉ាងដូច្នេះថា ៖ « អំពីបញ្ហាទាក់ទងបៀវត្សរបស់មន្ត្រីគណបក្សប្រជាជន ដែលពីមុនមកគឺតែងតែខ្ពស់ជាងមន្ត្រីធ្វើការខាងរដ្ឋ ព្រោះគ្នាគ្មានប្រាក់ចូលនិវត្ត គ្មានប្រាក់អ្វីនៅថ្ងៃក្រោយឯណា។
ដូចនេះក្រែងខាងគណបក្សមិនបានចាប់អារម្មណ៍ទាន់ពេល ខ្ញុំក៏វាយថាខែមេសានេះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនឹងឡើងបៀវត្ស ដូច្នេះមន្ត្រីបក្សដែលធ្វើការពេញម៉ោង ក៏ត្រូវទទួលបៀវត្ស ដំឡើងបៀវត្ស ហើយក៏ត្រូវខ្ពស់ជាងមន្ត្រីរាជការ ៣០ភាគរយ » ។ការថ្លែងបែបនេះគឺធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជំនាន់ទី១៩ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃពុធនេះ ។
ស្ដាប់សំឡេង៖
© រក្សាសិទ្ធិដោយ thmeythmey.com