ព័ត៍មានសុខភាព
សុខភាព៖ ធ្វើដូចម្តេចទើបអាចមានភាពសុខស្រួលពេញរាងកាយបាន?
× ការរួមភេទដែលមានរយៈពេលយូរដើម្បីអោយទទួលបានការដល់ចំណុចកំពូលក្នុងពេលរួមភេទកាន់តែស្រួល និងខ្លាំងក្លានោះស្តាប់មើលទៅគួរអោយតក់ស្លុតណាស់ ប៉ុន្តែការប្រើប្រាស់វិធីសាស្ត្រមួយចំនួនពីការអនុវត្តន៍បែបបូរាណៗអាចនឹងធ្វើអោយការដល់ចំណុចកំពូលក្នុងពេលរួមភេទរបស់អ្នកកើតឡើងពេញរាងកាយតែម្តង និងអាចធ្វើអោយមានអារម្មណ៍ស្រណុកសុខស្រួលចាប់ពីចុងម្រាមដៃដល់ម្រាមជើងឯណោះ។
តើមាននរណាខ្លះដែលមិនចង់បានអារម្មណ៍បែបនេះទៅ?
គិតអោយធំ
ចូរឈប់ផ្តោតសំខាន់តែរឿងដែលអ្នកនឹងមានអារម្មណ៍ចំពោះតំបន់ក្រោមខ្សែក្រវ៉ាត់ទៅ។ ចូរស្រមើស្រមៃថា រាល់ថាមពលទាំងអស់កំពុងតែធ្វើដំណើររត់តាមឆ្អឹងកងខ្នង, ចេញពីដើមដៃចុះទៅប្រអប់ដៃ និងហូរចូលទៅក្នុងផ្នែកខ្ពស់បំផុតនៃក្បាលរបស់អ្នក។ នៅពេលអ្នកសិក្សាដឹងអំពីរឿងនេះហើយ អ្នកអាចនឹងទទួលបានថាមពលសិចកាន់តែច្រើនដើម្បីប្រតិបត្តិការសិចបានយ៉ាងល្អ។
ដកដង្ហើម
វាគឺជារឿងធម្មជាតិទេក្នុងការទប់មិនដកដង្ហើមនៅពេលអ្នកឈានជិតដល់ចំណុចកំពូលហើយនោះ។ ប៉ុន្តែអ្នកនឹងមានអារម្មណ៍សុខស្រួលកាន់តែខ្លាំងជាងនេះទៀតបើសិនជាអ្នកដកដង្ហើមចេញចូលបានជ្រៅ។ ដើម្បីដឹងពីប្រសិទ្ធភាពវា ចូរអនុវត្តក្នុងពេលអ្នកសម្រេចកាមដោយដៃ ឬខ្លួនឯង។
ការស្រែក ឬថ្ងូរ
ដៃគូរអ្នកនឹងយល់ថាមានមោទនៈភាពណាស់ ប៉ុន្តែវាមិនមែនគ្រាន់តែជាការពេញចិត្តរបស់គេប៉ុណ្ណោះឡោះយ។ ក្នុងទ្រឹស្តីនៃការរួមភេទដែលមានរយៈពេលយូរដើម្បីអោយឈានដល់ចំណុចកំពូលបានយ៉ាងល្អនោះគឺថា មានមជ្ឈមណ្ឌលថាមពល ៧កន្លែងផ្សេងៗគ្នាក្នុងរាងកាយដូចជា៖ តំបន់ប៉េរីណេ, ក្បាលពោះផ្នែកខាងក្រោម, ពោះផ្នែកខាងលើ, បេះដូង, ទ្រូង, ថ្ងាស់, និងផ្នែកខាងលើក្បាល។ កាលណាបង្កើតសម្លេងបានកាន់តែខ្លាំង ថាមពលសិចដែលកើតចេញពីមជ្ឈមណ្ឌលថាមពលទាំងនេះក៏កាន់តែច្រើនដែរ។
ហាត់ក្បាច់ Kegel
ការរឹត និងបន្ធូរសាច់ដុំ Pubococcygeus Muscle (ជាសាច់ដុំមួយដូចគ្នានឹងប្រើសម្រាប់ទប់ទឹកនោមកុំអោយហូរចេញដែរ) យឺតៗ និងចង្វាក់ញ៉ាប់ញ័រនៃការរួមភេទកាន់តែខ្លាំងនឹងជួយអោយការឈានដល់ភាពស្រណុកសុខស្រួលរបស់អ្នកមានរយៈពេលបានកាន់តែយូរ និងខ្លាំងក្លា៕
ផ្តល់សិទ្ធិដោយគ្រូពេទ្យwww.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com