ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រឡានខេត្តក្រចេះប្រើឫស្សីខ្មែរ តែនាំអង្ករដំណើបមួយផ្នែកពីប្រទេសឡាវ
28, Mar 2015 ,
7:45 pm
រូបភាព
×
ដោយ:
គី សុខលីម (Ky Soklim)
ខេត្តក្រចេះ៖ លោក ឡេង ចន្ថា អាយុ៥៥ឆ្នាំ ជាអ្នកលក់ក្រឡានម្នាក់នៅក្រុងក្រចេះដាក់ម៉ាក ផល្លា បានមានប្រសាសន៍ថា គ្រួរសាររបស់លោកបានលក់នំក្រឡានអស់រយៈពេលប្រមាណជា១៥ឆ្នាំមកហើយ ហើយអាចទទួលបានប្រាក់ចំណេញរហូតដល់ទៅដល់ជិត១ពាន់ដុល្លារក្នុង១ខែ។
លើលពីនេះទៅទៀត លោក ឡេង ចន្ថា ដែលត្រូវជាស្វាមីអ្នកស្រី ផល្លា អ្នកលក់ក្រឡានធំជាងគេបង្អស់នៅក្នុងខេត្តក្រចេះ បានពន្យល់ពីការធ្វើនំក្រឡានអោយមានរសជាតិឆ្ងាញ់របស់អ្នកខេត្តក្រចេះយ៉ាងដូច្នេះថា៖«ពេលធ្វើនំក្រឡាន ត្រូវមានសណ្តែក ប្រើអង្ករដំណើបសុទ្ធ និងប្រើខ្ទិះដូងសុទ្ធ មិនត្រូវលាយកាកដូងទេ។ បន្ទាប់មកយកវាទៅដុត មិនមែនយកទៅស្ងោរ ឬចំហុយនោះទេ»។ប៉ុន្តែ អ្នកលក់ក្រឡាននៅខេត្តក្រចេះទាំងអស់ បានទិញអង្ករដំណើបពីប្រទេសឡាវ ព្រោះវាសុទ្ធល្អជាងអង្ករដំណើបរបស់ខ្មែរ និងប្រើបំពង់ឬស្សីរបស់ខ្មែរ។ យីហោម៉ាក ផល្លា លក់ក្រឡានជាមធ្យមអស់៦៥០គីឡូក្រាមក្នុង១ថ្ងៃ។ ក្រឡាន១គីឡូក្រាមថ្លៃ៦ពាន់រៀល។ ក្រឡានខេត្តក្រចេះ គឺជាក្រឡានដែលឆ្ងាញ់ជាងគេនៅក្នុងប្រទេសកម្ពុជា។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយនឹងលោក ឡេង ចន្ថា អ្នកលក់ក្រឡាននៅក្រុងក្រចេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម