ពីនេះ ពីនោះ
ពាក្យសម្តី ១០ ម៉ាត់ ដែលធ្វើឱ្យកូនអ្នក ក្លាយជាមនុស្សខ្លាំងពូកែ
×
តើអ្នកចង់ឱ្យកូន ក្លាយជាមនុស្សដែលខ្លាំងពូកែ ឬទេ? បើចង់ អ្នកគួរតែឧស្សាហ៍និយាយពាក្យទាំងនេះ ឱ្យបានច្រើន។
1. ម៉ាក់មិននឹកស្មានដល់ថា កូនមានគំនិតដែលល្អ បែបនេះទេ។
2. កូនទៅធ្វើចុះ ធ្វើខុសមិនអីទេ ឱ្យតែកូនយកចិត្តទុកដាក់ធ្វើ ហើយប្រឹងប្រែងអស់ពីសម្ថភាព។
3. កូនឆ្លាតណាស់ កូនអាចរកឃើញមធ្យោបាយដែលងាយស្រួល ដើម្បីដោះស្រាយបញ្ហាបាន។
4. ត្រូវមានជំនឿចិត្ត ចំពោះខ្លួនឯង។
5. ពាក្យសម្តីរបស់កូន សមហេតុផលណាស់។
6. កូនមិនត្រូវអស់សង្ឃឹមទេ ព្រោះកូនខិតខំប្រឹងប្រែងហើយ។
7. ម៉ាក់ត្រូវការកូន មានការជួយរំលឹករបស់កូន ម៉ាក់មិនសូវភ្លេចភ្លាំងឡើយ។
8. កូនត្រូវតែចងចាំថា ពឹងអ្នកដទៃ មិនស្រួលដូចពឹងខ្លួនឯងទេ។
9. កូនមានសុជីវធម៌ណាស់ ដូចនេះ ពួកយើងនឹងរៀនតាមកូន។
10. ពេលដែលកូនមានរឿងមិនសប្បាយចិត្ត គួរតែនិយាយចេញមក ទើបមានអារម្មណ៍ធូរស្រាល៕
© រក្សាសិទ្ធិដោយ thmeythmey.com