ចំពោះពូល D ម្ចាស់អារ៉ាប់រួម អេមីរ៉េត (លេខមួយ) ទទួលបានកៅអីទៅកាន់ប្រទេសកាតាជាមួយយ៉េមែន (លេខពីរឆ្នើម) ស្របពេលដែលតាហ្ស៊ីគីស្ថាន និងស្រីលង្កា ត្រូវត្រឡប់ទៅផ្ទះវិញដោយគ្មានពិន្ទុក្នុងដៃ។
ងាកទៅពូល E ដែលប្រកួតនៅប្រទេសបង់ក្លាដែសឯណោះវិញ ក្រុមម្ចាស់ផ្ទះធ្លាក់ទៅបាតតារាងដោយមានតែមួយពិន្ទុប៉ុណ្ណោះស្មើឥណ្ឌា។ ស៊ីរីគឺជាក្រុមតែមួយត្រូវឈានទៅកាន់វគ្គបន្ត ខណៈអ៊ូបេគីស្ថានដែលជាប់លេខពីរត្រូវរង់ចាំអ៊ុតមើលលទ្ធផលនៃការប្រកួតពូល B ដែលប្តូរពីប៉ាគីស្ថានទៅរៀបចំនៅហ្សកដង់វិញ។ អ៊ូបេគីស្ថានកំពង់ស្ថិតនៅលំដាប់ទី៥ក្នុងចំណោមក្រុមលេខពីរដែលមានពិន្ទុខ្ពស់ ។ ប្រសិនបើលេខពីរ ពូល B មានពិន្ទុទាប អ៊ូបេគីស្ថាននឹងឈានទៅកាន់វគ្គបន្តដោយស្វ័យប្រវត្តិ។
នៅក្នុងពូល F អូស្ត្រាលីគឺជាក្រុមតែមួយគត់ដែលឈានទៅជុំចុងក្រោយ រីឯមីយ៉ាន់ម៉ា ម្ចាស់ផ្ទះចិន-តៃប៉ិ និងហុងកុង ត្រូវហាលអាវ។
អ្នកគាំទ្រក្រុមយុវជនជម្រើសជាតិអូស្ត្រាលី។ រូបថត AFC