ជាតិ
ក្រសួងរ៉ែ និងថាមពលនឹងចាត់វិធានការប្រឆាំងចំពោះអាជីវកម្មបូមខ្សាច់ខុសច្បាប់
×
ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលថ្លែងថា ក្រសួងនឹងរឹតបណ្តឹងទៅលើក្រុមហ៊ុនបូមខ្សាច់ទាំងឡាយណា ដែលអស់សុពលភាពអាជ្ញាប័ណ្ណ ហើយនៅបន្តសកម្មភាពបូបខ្សាច់ខុសច្បាប់។ តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រសួងនឹងទុករយៈពេលឲ្យម្ចាស់ អាជីកម្មទាំង នោះ ពី៣ ទៅ៦ខែ ដើម្បីឲ្យម្ចាស់អាជីវកម្មបូមខ្សាច់ដែលអស់សុពលភាព អាចដាក់ពាក្យសុំបន្តអាជ្ញប័ណ្ណធ្វើអាជីវកម្មជាថ្មីឡើងវិញ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងសន្និសីទការសែតមួយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការខ្សាច់ នៅសណ្ឋាគារសាន់វេកាលពីថ្ងៃទី១ខែមេសា២០១៥ ។
ព័ត៌មានលម្អិតរាយការណ៍ដោយលោក ធូ វីរៈ
© រក្សាសិទ្ធិដោយ thmeythmey.com