ជាតិ
EDCផ្អាកផ្គត់ផ្គង់អគ្គិសនី៤ថ្ងៃតាមពេលវេលា និងទីតាំងមួយចំនួននៅភ្នំពេញ
×
អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន តាមពេលវេលានិងទីកន្លែងផ្សេងគ្នារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥មេសាឆ្នាំ២០១៥។ ការផ្គត់ផ្គង់អគ្គិសនីនេះត្រូវបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាEDC។
សេចក្តីដំណឹងចុះថ្ងៃទី៣១មីនា បានឲ្យដឹងថាការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះគឺដើម្បីសម្រួលដល់ការអនុវត្តការងារជួលជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនិងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
បើតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៤រសៀលថ្ងៃទី២មេសាអគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត៣០៣ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៥១ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តំបន់ភ្លើងលេខប.ត៣៦៨ ស្ថិតនៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិផ្សារលិច២ក្នុងសង្កាត់ព្រែកព្នៅភូមិសំរោង ក្នុងសង្កាត់សំរោងខណ្ឌព្រែកព្នៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោកក្នុងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
«នៅថ្ងៃទី៣ខែមេសាចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត១៥៧ស្ថិតនៅបណ្តោយផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
តំបន់ភ្លើងលេខប.ត៣៦៨ ស្ថិតនៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ធំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកនៅថ្ងៃសៅរ៍ទី៤ខែមេសាចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត៤០៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៣ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិល្វាភូមិខ្វា ក្នុងសង្កាត់ដង្កោខណ្ឌដង្កោនិងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទ្រាភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ» ។នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាដដែល។
សេចក្តីជូនដំណឹងបន្តថានៅថ្ងៃអាទិត្យទី៥មេសាចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤រសៀល អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត២១០ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ក្នុងសង្កាត់អូរឫស្សី ខណ្ឌ៧មករាតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិល្វា ភូមិខ្វា ក្នុងសង្កាត់ដង្កោខណ្ឌដង្កោនិងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទ្រាភូមិឫស្សីក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com