អន្តរជាតិ
នយោបាយអន្តរជាតិ
មេបក្សប្រឆាំងម៉ាឡេស៊ីមិនអាចសុំអន្តរាគមន៍ពីព្រះមហាក្សត្របានទេ
×
រដ្ឋាភិបាលម៉ាឡេស៊ីច្រានចោលញ្ញតិ្តសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រសហពន្ធ័ក្នុងការលើកលែងទោសមេដឹកបក្សប្រឆាំងលោកអាន់វើរអ៊ីប្រាហិមដែលត្រូវបានតុលាការកំពូលម៉ាឡេស៊ីកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីខែកុម្ភៈកន្លងទៅនេះ។
នៅថ្ងៃពុធទី០១ខែមេសានេះរដ្ឋាភិបាលម៉ាឡេស៊ីបានច្រាលនូវញ្ញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រដើម្បីលើកលែងទោសមេដឹកនាំបក្សប្រឆាំងដែលកំពុងតែមានប្រប្រិយភាពលោកអាន់វើរអ៊ីប្រាហិមក្រោយលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំកាលពីដើមខែកុម្ភៈកន្លងទៅនេះ។
កាលពីថ្ងៃទី១០ខែកុម្ភៈកន្លងទៅនេះមេបក្សប្រឆាំងម៉ាឡេស៊ីលោកអាន់វើរអ៊ីប្រាហិមត្រូវបានតុលាការកំពូលសម្រេចកាត់ទោសឲ្យជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំពីបទរួមភេទជាមួយនឹងជំនួយការប្រុសរបស់លោក។យ៉ាងណាក៏ដោយសេចក្តីសម្រេចនេះមិនបានឆ្លុះបញ្ចាំងពីយុត្តិធម៌ពិតប្រាកដពោលគឺករណីនេះត្រូវបានគេជឿជាក់ថារឿងនេះជារឿងនយោបាយ ជាប់ពាក់ពន្ធ័ជាមួយនឹងរដ្ឋាភិបាលម៉ាឡេស៊ីបច្ចុប្បន្ន។
ជាមួយគ្នានេះដើម្បីប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់តុលាការក្រុមគ្រួសាររបស់លោកអាន់វើរអាប្រាហិមបានដឹកនាំក្បួនបាតុកម្មទ្រង់ទ្រាយធំនៅក្នុងទីក្រុងកូឡាឡាំពួនិងដាក់ញ្ញត្តិទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ីផងដែរ។យ៉ាងណាក៏ដោយយុទ្ធនាការទាំងពីរនេះមិនបានជោគជ័យនោះទេពោលគឺលោកអាន់វើរត្រូវតែរស់នៅក្នុងពន្ធនាគាររយៈពេលប្រាំឆ្នាំដូចដែលបានកំណត់ដដែល។
ទាក់ទិននឹងការកាត់ទោសមេបក្សប្រឆាំងរូបនេះដែរត្រូវបានអ្នកវិភាគចាត់ទុកថាគឺជារឿងនយោបាយច្រើនជាងការប្រព្រឹត្តបទល្មើស។ក្នុងនោះគេបានលើកឡើងថាលោក អាន់វើរ គឺជាមេបក្សប្រឆាំងដែលមានប្រជាប្រិយភាពច្រើនជាងគេនៅម៉ាឡេស៊ី។ ជាពិសេសនោះ លោកគឺជាប្រធានរបស់គណបក្សបីដែលបានចងសម្ពន្ធ័នឹងគ្នាដែលធា្លប់ទទួលបានសម្លេងការគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលសម្លេងគាំទ្រនេះជាឧបសគ្គ របស់រដ្ឋាភិបាលសហពន្ធ័ ដែលបានចាក់ឬសតាំងពីយូរមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com