ជាតិ
ពិធីកាត់នំអន្សមយក្ស ត្រូវធ្វើនៅម៉ោង១១ព្រឹក ក្រោយពិធីសម្ពោធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
× សៀមរាប៖ ពិធីអង្គរសង្ក្រាន្តនឹងត្រូវបើកសម្ពោធជាផ្លូវការនៅព្រឹកនេះក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរប្រាសាទបាយ័ន។ កម្មវិធីនេះត្រូវប្រព្រឹត្តិទៅម៉ោង៨ព្រឹក បន្តដោយពិធីកាត់នំអន្សមយក្សនៅម៉ោង១១ នៅទីធ្លាលានជល់ដំរី។
- នៅម៉ោង២និង២នាទី នឹងមានការរៀបចំពិធីទទួលទេវតាឆ្នាំថ្មីនៅក្នុងបរិវេណប្រាសាទបាយ័ន
- កម្មវិធីទាញព្រ័ត្រ នឹងត្រូវរៀបចំធ្វើនៅម៉ោង៣រសៀល នៅមុខប្រសាទអង្គរវត្ត
- នៅម៉ោង៣កន្លះ ការប្រកួតបរិភោគនំអន្សមនឹងចាប់ផ្តើម
- បន្ទាប់មក នៅម៉ោង៦កន្លះល្ងាច នឹងមានពិធីបណ្តែតគោមសុំសេចក្តីសុខនៅមុខប្រាសាទអង្គរវត្ត
- ចុងក្រោយគឺជាកម្មវិធីសិល្បៈបុរាណដែលត្រូវបង្ហាញនៅទីលានជល់ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com