ជាតិ
សង្គមជាតិ
រាំម៉ាឌីហ្សនកម្ពុជាបំបែកឯតទគ្គកម្មពិភពលោកហើយ
× សៀមរាប៖ ទីបំផុតទៅ ការរាំចង្វាក់ម៉ាឌីហ្សនរបស់យុវជន២០១៥នាក់ បានជាប់ក្នុងកំណត់ត្រាពិភពលោកហើយ។ ការប្រកាសធ្វើឡើង ដោយអ្នកស្រី Seyda Subasi Gamici តំណាងអ្នកវាយតម្លៃរបស់ Guinness World Record។
ភាពសសប្បាយរីករាយរបស់យុវជន បានកើតឡើងនៅពេលគណៈកម្មការប្រកាសថា រាំម៉ាឌីហ្សនកម្ពុជា បានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោក ជំនួសប្រទេសអូស្ត្រាលី ដែលគ្រោងតំណែងរាំម៉ាឌីហ្សនចំនួនមនុស្ស ១១៥៥នាក់។
គួរបញ្ជាក់ថា នេះជាកំណត់ត្រា ទី២ហើយ ដែលកម្ពុជាទទួលបាន អំឡុង ពេលព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៥នេះ បន្ទាប់ពីនំអន្សមយក្សទម្ងន់ ៣,២តោនគីឡូក្រាម៕
© រក្សាសិទ្ធិដោយ thmeythmey.com