ជាតិ
សង្គមជាតិ
ពិធីសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិលើកទី២៤ធ្វើឡើងនៅថ្ងៃ២៤មេសា
× ភ្នំពេញ៖ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសពីការប្រឡងសូត្រគម្ពីរអាល់គួរអានថ្នាក់ជាតិលើកទី២៤ ឆ្នាំ២០១៥ ។ ពិធីនេះ នឹងប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែមេសា។
យោងតាមសេចក្តីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៧ មេសា បានសរសេរថា កម្មវិធីសូត្រកម្ពីរអាល់គួរអានុលការីម ទូទាំងប្រទេស លើកទី២៤របស់ខ្លួន នឹងធ្វើឡើងនៅវិហារឥស្លាម អាល់សារកាល់ (ALSERKAL) ឫវិហារបឹងកក់ ដែលទើបសម្ពោធថ្មី នៅសង្កាក់ស្រះចក ខណ្ឌដូនពេញ។
ក្នុងសេចក្តីជូនដំណឹងដដែលនោះ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក មិន ឃិន នឹងចូលរួមក្នុងពិធីបើក និងចូលរួមបិទនៅព្រឹកថ្ងៃទី២៦ ដោយលោកស្រី ម៉ែន សំអន ដែលជាតំណាងរបស់លោកនាយករដ្ឋមន្ត្រី។
គួររម្លឹកថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំនៃសាសនាឥស្លាម តែងរៀបចំពិធីប្រឡងសូត្រគម្ពីរអាល់គួរអានជាទៀងទាត់។ ហើយសម្រាប់អ្នកជាប់ចំណាត់ថ្នាក់លេខមួយ នឹងត្រូវចេញទៅចូលរួមប្រឡងថ្នាក់អន្តរជាតិនៅក្នុងប្រទេសម៉ាឡេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com