ព័ត៍មានសុខភាព
សុខភាព៖ មូលហេតុខ្លះៗដែលរួមភេទពេលព្រឹកល្អបំផុតចំពោះដៃគូទាំងពីរ
× ហេតុផលមួយក្នុងចំណោមហេតុផលខុសៗគ្នាជាច្រើនរវាងសិចរបស់មនុស្សប្រុស និងស្រីគឺថា បុរសមានទំនោរចង់រីករាយនឹងការរួមភេទពេលព្រឹកជាង ចំណែកឯស្ត្រីវិញច្រើនតែត្រៀមខ្លួនសម្រាប់សកម្មភាពលើគ្រែនៅពេលយប់ទៅវិញ។ រឿងនេះប្រហែលជាមានការងារធ្វើច្រើនជាងមួយនឹងអ្វិដែលគេហៅថា Nocturnal Penile Tumescence (NPT) ដែលធ្វើអោយមនុស្សប្រុសលិង្គរឹងធម្មតាអាចរឹងបានពី ៣ ទៅ៥ដងក្នុងពេលពួកគេដេក។ ទោះបីជាយ៉ាងណាក៏ដោយ ការភ្ញាក់ពីដេកមកឃើញលិង្គរឹងគឺជាហេតុផលដ៏ល្អមួយសម្រាប់ការចាប់ផ្តើមនូវសកម្មភាពតិចតួចមួយបាន។ ជាអកុសល្យ ខាងស្រីប្រហែលជាមិនមានអារម្មណ៍ភ្លាមទេពេលនាងបើកភ្នែកឡើងថ្មីៗបែបនេះ ប៉ុន្តែបើសិនជាអ្នកជួយបរបោសអង្អែលនាងបានយ៉ាងល្អនោះ នាងនឹងមានអារម្មណ៍វិញបានយ៉ាងលឿនសម្រាប់ការរួមភេទពេលព្រឹកនេះ។
រៀបចំតាំងពីយប់មុនអោយហើយ
ដើម្បីចៀសវាងការងើបចេញពីលើគ្រែងពេលអ្នកមានអារម្មណ៍ដុតរោលនៅពេលព្រឹកនោះ ចូររៀបចំខ្លួនតាំងពីយប់មុនអោយហើយ។ ចូរដាក់ស្ករកៅស៊ូសម្រាប់បំបាត់ក្លិនមាត់នៅក្បែគ្រែដើម្បីចៀសវាងការបំពុលក្លិនមាត់ដល់ដៃគូរនៅពេលព្រឹក ឬមុនពេលចាប់ផ្តើមនូវអ្វីៗដែលសិចស៊ី។ ជាមួយគ្នានេះដែរ ចូរប្រាកដថា អ្នកត្រូវបត់ជើងតូចអោយហើយមុនពេលចូលដេកដើម្បីបង្ការកុំអោយភ្ញាក់ពេកដេកលឿនដើម្បីទៅបន្ទប់ទឹក។
ដាក់ដៃគូអោយភ្ញាក់ថ្នមៗ
ខាងស្រីភាគច្រើនមិនបានដឹងថាអ្នកមានអារម្មណ៍ពុះកញ្ជ្រោលភ្លាមៗពេលព្រលឹមស្រាងៗនោះទេ។ ដូច្នេះចូរចាប់ផ្តើមតាមរយៈការធ្វើចលនាទន់ភ្លន់ និងយឺតៗ ព្រមទាំងធ្វើយ៉ាងណាដាស់អារម្មណ៍ដៃគូរថាអ្នកពិតជាចង់អញ្ចឹងមែន ដើម្បីអោយអ្នកទាំងពីរអាចទទួលបាននូវភាពសប្បាយរីករាយ និងស្រណុកសុខស្រួលក្នុងការចាប់ផ្តើមថ្ងៃថ្មី។
ចូរផ្តោតសំខាន់ទៅលើក និងស្មាគ្នាទៅវិញទៅមក
ចូរធ្វើខ្លួនអោយស្មោះត្រង់៖ ការថប់មុនពេលធ្វើសកម្មភាពផ្សេងៗអាចជារឿងធ្វើអោយអស់អារម្មណ៍បាន។ ប៉ុន្តែសកម្មភាពរួមភេទទាំងមូលមិនអាចធ្វើទៅកើតទេបើសិនជាគ្មានការថើបសោះ។ ចូរជំនួសនូវការប្រើសកម្មភាពមាត់និងមាត់ មកប្រើសកម្មភាពបរបេរមាត់និងដងខ្លួនផ្នែកខាងលើជាកិច្ចចាប់ផ្តើមវិញ។
ចូរចាំពេលវេលានៅក្នុងចិត្តជាប់
យកល្អគួរតែភ្ញាក់ពីដេកពីព្រលឹមបន្តិចដើម្បីអាចមានពេលគ្រប់គ្រាន់សម្រាប់សកម្មភាពដ៏តិចតួចមុនពេលទៅធ្វើការ។ អ្នកទាំងពីរត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីរីករាយនឹងពេលវេលាសិចពេលព្រឹកសម្រាប់ចាប់ផ្តើមថ្ងៃថ្មី។ វាគឺជារឿងមួយល្អបំផុតបើសិនជាអ្នកអាចភ្ញាក់ពីដេកមុនដៃគូរ ព្រោះអ្នកអាចប្រើពេលវេលានោះបរបោសអង្អែលគេអោយភ្ញាក់ជាមួយនឹងសកម្មភាពពុះកញ្ជ្រោលរបស់អ្នកបាន។
ដុះធ្មេញអោយហើយបើសិនជាអាចធ្វើបាន
គ្មានអ្វីអាចធ្វើបានក្រៅពីបំបាត់ក្លិនមាត់ដែលមិនល្អនៅពេលព្រឹកទេ។ ទោះបីជាអ្នកមានស្ករកៅស៊ីបំបាត់ក្លិនមាត់នៅជិតគ្រែក៏ដោយ បើសិនជាអ្នកអាចឈ្លាតពេលដុះធ្មេញអោយហើយ ខ្យល់ដង្ហើមស្រស់ថ្លានឹងអាចកើតមានជាមិនខាន។ ហើយបន្ទាប់មក អ្នកពិតជាបានភ្ញាក់ពេកដេកមុនដៃគូរសម្រាប់សកម្មភាពជាបន្ទាប់បាន តើមែនទេ?
ត្រួតពិនិត្យដោយគ្រូពេទ្យwww.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com