អន្តរជាតិ
នយោបាយអន្តរជាតិ
ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅនេប៉ាល់ កើនលើស៩០០នាក់ហើយ
× មានមនុស្សលើសពី៩០០នាក់ហើយ ដែលត្រូវបានរកឃើញថាស្លាប់នៅក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងមិនធ្លាប់នៅក្នុងប្រទេសនេប៉ាល់។ នេះបើតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារព័ត៌មាននានាដែលកំពុងតាមដានគ្រោះធម្មជាតិយ៉ាងដិតដល់។ ទន្ទឹមនឹងរដ្ឋាភិបាលទីក្រុងកាត់ម៉ាន់ឌូ ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននោះ អង្គការអន្តរជាតិនានា ដូចជាយូនីសេហ្វជាដើម បានប្រកាសអំពាវនាវរកជំនួយបន្ទាន់ដើម្បីជួយរដ្ឋាភិបាល និងប្រជាពលរដ្ឋនេប៉ាល់។
គ្រោះរញ្ជួយដីដែលមាន កម្លាំង៧.៩រិចទ័រ នៅចម្ងាយជាង៥០ម៉ែត្រពីទីក្រុង Kathmandu ប្រទេសនេប៉ាល់ បានកើតឡើងនៅថ្ងៃសៅរ៍នេះ។ ក្រៅពីការសម្លាប់មនុស្ស គ្រោះមហន្តរាយដ៏ធំនេះ បានបំផ្លាញទីរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនកន្លែងនៅក្នុងទីក្រុង Kathmandou។ វាជាករណីដ៏ធ្ងន់ធ្ងរបំផុតបើគិតចាប់តាំងពីឆ្នាំ១៩៣៤មក។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Mawaz Sharif បានរៀបចំកិច្ចប្រជុំក្នុងរដ្ឋាភិបាលរៀងៗខ្លួនដើម្បីជួយដោះស្រាយ បន្ទុកនេប៉ាល់ដែលជាប្រទេសជិតខាង៕
© រក្សាសិទ្ធិដោយ thmeythmey.com