អន្តរជាតិ
រន្ធត់ និង​រំភើប ខណៈ​ទារក៤ខែ​ម្នាក់​ត្រូវបាន​សង្គ្រោះ​ចេញពី​គំនរ​បាក់បែក​ដោយ​គ្មាន​របួសស្នាម
29, Apr 2015 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ
សារព័ត៌មាន Kathmandou Today បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៩ ខែមេសា នូវ​រូបភាព​ដ៏​រន្ធត់ និង​គួរ​ឲ្យ​រំភើប​ទាក់ទង​នឹង​ការសង្គ្រោះ​ទារក​អាយុ៤ខែ​ម្នាក់​ចេញពី​គំនរ​អាគារ​បាក់បែក​មួ​យ ក្រោយ​គ្រោះ​រញ្ជួយ​ដី៧,៨រិច​ទ័​រ កាលពី​ថ្ងៃ​សៅរ ទី២៥ ខែមេសា ឆ្នាំ២០១៥ ។



យោងតាម​របាយការណ៍ ទារក​ភេទ​ប្រុស​អាយុ៤ ខែ​រូបនេះ មិនបាន​ទទួលរង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​អ្វី​ឡើយ។ ប្រភព​មួយចំនួន​បាន​លើកឡើងថា  ទារក​រូបនោះ ស្ថិតនៅក្រោម​គំនរ​បាក់បែក​យ៉ាងហោចណាស់២២ម៉ោង​ក្រោយ​គ្រោះថ្នាក់​រញ្ជួយ​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង៥០០០នាក់ បើ​គិត​ត្រឹម​ថ្ងៃទី២៩ ខែមេសា៕


















© រក្សាសិទ្ធិដោយ thmeythmey.com