ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន ទម្លាយសារសំងាត់ជាមួយលោក សម រង្ស៊ី ពីផែនការទម្លាក់លោក កឹម សុខា ពីអនុប្រធានរដ្ឋសភា
×
ម្តងហើយម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែព្រមានប្រើសន្លឹកឆ្នោតរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បោះទម្លាក់លោក កឹម សុខា ចេញពីតំណែងជាអនុប្រធានរដ្ឋសភា ។ សារព្រមានរបស់លោក ហ៊ុន សែន ថ្ងៃនេះ ប្រតិកម្មនឹងសម្តីរបស់លោក កឹម សុខា ដែលបាននិយាយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា គណបក្សប្រជាជនកម្ពុជា កំពុងបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ។ លោក ហ៊ុន សែន បានទម្លាយសារតាមទូរសព្ទជាមួយលោក សម រង្ស៊ី អំពីផែនការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែង។
លោក ហ៊ុន សែន បញ្ជាក់ពីសារដែលលោកបានប្រាប់ទៅលោក សម រង្ស៊ី យ៉ាងនេះថា៖« ប្រយ័ត្ន SMS ចុងក្រោយរបស់ខ្ញុំប្រាប់ទៅរង្ស៊ី ។ខ្ញុំបានប្រាប់ទៅ រង្ស៊ីថា ឡើងតាមសំឡេងគណបក្សប្រជាជនកម្ពុជា ធ្លាក់មកវិញ ក៏ធ្លាក់តាមសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាដែរ »។ លោក ហ៊ុន សែន បរិយាយបែបនេះទៀតថា៖« កុំព្រហើន វប្បធម៌សន្ទនាតម្រូវឲ្យមានការគោរពគ្នា ជជែកគ្នា តែខ្លួន ( លោក កឹម សុខា ) ចូលចិត្តតែកេះ ជេរគេ ដៀមដាមគេ ។ គេធ្វើតាមច្បាប់ គេមិនមិនពេញចេញ គេទម្លាក់ ជារឿងរបស់គេ ។ កុំថា គេគំរាម គឺធ្វើពិតតែម្តង » ។
ស្តាប់សំឡេងលោក ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com