ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កម្ពុជា និងឥណ្ឌា មានសេវាកម្មសណ្ឋាគា និងភោជនីយដ្ឋាន ល្អជាងគេនៅទ្វីបអាស៊ី
× សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាននៅកម្ពុជា និងឥណ្ឌា ទទួលបានបណ្ណសរសើរកម្រិតខ្ពស់ជាងគេនៅអាស៊ី។ នេះបើយោងរបាយការណ៍ប្រចាំឆ្នាំទី៥របស់ TripAdvisor ដែលជាគេហទំព័រទេសចរណ៍ឈានមុខគេលើពិភពលោក ដែលបានផ្តល់លិខិត «Certificate of Excellence» ដល់សណ្ឋាគារ និងភោជនីយដ្ឋានចំនួន២៦ ៧០០ក្នុងឆ្នាំ២០១៥ ។
បើយោងតាមចំនួនលិខិតសរសើរស្តីពីសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាន TripAdvisor បានប្រគល់ «Certificate of Excellence» ចំនួន៥៧៨២ ដល់ឥណ្ឌា ៤១១៥ដល់ថៃ ៣៨៤៥ដល់ជប៉ុន ២៥៤៨ដល់ឥណ្ឌូនេស៊ី ២១៤០ដល់ចិន ១៦០៤ដល់វៀតណាម ៩៥៦ដល់ហ្វីលីពីន ៨៨៨ដល់ម៉ាឡេស៊ី ៨៧៩ដល់ស្រីលង្កា និង៨៥០ដល់កម្ពុជា។
ប៉ុន្តែបើគិតលើអត្រាភាគរយវិញ កម្ពុជាស្ថិតនៅជួរមុខគេក្នុងការទទួលបានបណ្ណសរសើរពី TriAdvisor ដោយមាន៤៣ភាគរយ ម៉ាល់ឌីវស្ថិតនៅលំដាប់លេខ២មាន២៣ភាគរយ ខណៈប្រទេស៨ផ្សេងទៀតរួមមាន ស្រីលង្កា (១៧ភាគរយ) នេប៉ាល់ (១៦ភាគរយ) ប៊ូតង់ (១៥ភាគរយ) វៀតណាម (១២ភាគរយ) ឡាវ (១២ភាគរយ) មីយ៉ាន់ម៉ារ (១២ភាគរយ) ថៃ (១១ភាគរយ) និងឥណ្ឌូនេស៊ី (៩ភាគរយ)៕
© រក្សាសិទ្ធិដោយ thmeythmey.com