ពីនេះ ពីនោះ
គន្លឹះសម្រាប់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សជោគជ័យនៅក្នុងជីវិត
×
មានគន្លឹះជាច្រើនសម្រាប់អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាមនុស្សរឹងមាំ មនុស្សពូកែ មនុស្សក្លាហាន...។ ប៉ុន្តែ មិនមានមនុស្សច្រើនទេដែលដឹងពីគន្លឹះទាំងនោះ។ ប្រសិនជាដឹងក៏មិនប្រាកដថា ពួកគេអាចធ្វើវាបានល្អនោះដែរ។ តើគន្លឹះទាំងនោះមានអ្វីខ្លះ? តើគួរអនុវត្តន៍ដោយរបៀបណា ទើបមានប្រសិទ្ធភាពខ្ពស់?
ទី១) ស្គាស់ខ្លួនឯងច្បាស់ គឺដឹងពីចំណង់ចំណូលចិត្ត ទេព្យកោសល្យ ចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន។
ទី២) មានគោដៅជីវិតច្បាស់ គឺទី១ ដឹងថាអ្វីខ្លះដែលខ្លួនចង់បាននិងចង់ធ្វើ។ ទី២ ចង់បាននិងចង់ធ្វើវាដើម្បីអ្វី។ និងទី៣ ត្រូវធ្វើដោយរបៀបណា ទើបអ្នកអាចសម្រេចគោលដៅ។
ទី៣) ចេះលើកទឹកចិត្តខ្លួនឯង គឺព្យាយាមតាំងចិត្តធ្វើកិច្ចការដែលខ្លួនបានកំណត់ឲ្យបានសម្រេច ដោយត្រូវគិតបែបវិជ្ជមាន និងមានជំនឿលើខ្លួនឯង ថា គេអាចធ្វើបាន ខ្ញុំក៏បានធ្វើបានដែរ។
ទី៤) មានភាពជាអ្នកដឹកនាំក្នុងខ្លួន គឺត្រូវមានការទទួលខុសត្រូវ ពូកែទំនាក់ទំនង មានជំនឿលើខ្លួនឯង ចេះបើចិត្តទូលាយ ចូលចិត្តជួយអ្នកដទៃ និងចែករំលែកចំណេះដឹងដល់អ្នកដទៃ...។
ទី៥) គ្រប់គ្រងអារម្មណ៍ និងពេលវេលាឲ្យបានល្អ គឺត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងឆ្លើយបតទៅ គេវិញ ហើយមិនត្រូវខឹងច្រឡោត ឬប្រកាន់នឹងពាក្យសំដីរបស់គេឡើយ។ រីឯ ការគ្រប់គ្រងពេលវេលាវិញ អ្នកត្រូវដឹងថាការងារណាចាំបាច់ជាង គឺត្រូវធ្វើមុន រួចសឹមធ្វើការងារផ្សេងទៀតជាបន្តបន្ទាប់។ ហើយត្រូវរម្លឹងខ្លួនឯងថា៖ «ពេលវេលាដែលមានតម្លៃបំផុត គឺពេលឥឡូវនេះ» ដូច្នេះ អ្នកត្រូវធ្វើកិច្ចការណាដែលមានប្រយោជន៍បំផុត។
ទី៦) កំណត់គុណតម្លៃក្នុងជីវិតឲ្យបានច្បាស់ គឺត្រូវមានគោលការណ៍របស់ខ្លួនច្បាស់លាស់ ហើយគុណតម្លៃទាំងនោះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃឡើយ។ ឧទាហរណ៍ថា អ្នកជាមនុស្សមានទំនួលខុសត្រូវខ្ពស់ អ្នកជាមនុស្សគោរពពេលវេលាបានល្អ...។
ទី៧) ថៃទាំសុខភាពឲ្យបានល្អ គឺត្រូវបរិភោគអាហារឲ្យទៀងពេល ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ និងដើរកម្សាន្តនៅកន្លែងដែលមានខ្យល់និងបរិយាកាសល្អ។ ការធ្វើរបៀបនេះ អាចជួយអ្នកឲ្យមានកម្លាំងមាំមួន មានប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com