ពីនេះ ពីនោះ
តើពាក្យ «គម្រប់, គម្រប» ប្រើខុសគ្នាដូចម្តេច?
× មនុស្សភាគច្រើនមិនបានដឹងពីអត្ថន័យនៃការប្រើពាក្យទាំងពីរនេះ ថាខុសគ្នាយ៉ាងដូចម្តេចនោះទេ។ បើតាមវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីអត្ថន័យខុសគ្នាយ៉ាងដូច្នេះថា៖
ទី១) ពាក្យ «គម្រប» ជានាម មានន័យថា ប្រដាប់សម្រាប់គ្រប។ ឧទាហរណ៍៖ គម្រមខ្ទះ, គម្របឆ្នាំង។ ល។
ទី២) ពាក្យ «គម្រប់» ជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យគ្រប់, បង្គ្រប់, បំពេញឲ្យគ្រប់។ ឧទាហរណ៍៖ មាន៣ ហើយត្រូវថែម ២មកទៀតគម្រប់ជា ។ ប៉ុន្តែច្រើនប្រើ«បង្គ្រប់»ជាង។ ប្រសិនជាគុណនាមវិញ មានន័យថា ដែលជាទីបង្គ្រប់ចំនួន៖ គម្រប់ ២, គម្រប់៣, គម្រប់ ៤, គឺទី២ , ទី៣, ទី៤,។ ប៉ុន្តែកុំប្រើ គម្រប់១ ព្រោះមួយជាបូរណសំខ្យាទោលឯកឯង គឺត្រូវប្រើជាទី១ ឬជាបឋម, ជាប្រថម, ជាដំបូង (ធ្លាប់សរសេរ គំរប់ ប៉ុន្តែត្រូវប្រើ គម្រប់ វិញ មានន័យថាទៀតទាត់តាមលក្ខណៈវេយ្យាករណ៍ខ្មែរ)៕
[ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
© រក្សាសិទ្ធិដោយ thmeythmey.com