ជាតិ
រូបត្លុក
ដើមត្នោតនិមិត្តរូបខ្មែរកំពុងឈានទៅរកភាពហិនហោច!
×
ភ្នំពេញ៖ ដើមត្នោតដែលត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជានិមិត្តរូបជាតិខ្មែរនោះ កំពុងរងនូវការកាប់បំផ្លាញគ្រប់ទីកន្លែង។ នៅក្បែររាជធានីភ្នំពេញ ដោយសារតែការអភិវឌ្ឍន៍ក្រុង ដើមត្នោតជាច្រើនពាន់ដើមត្រូវបានគេកាប់បំផ្លាញចោល។ នៅជនបទឯណោះវិញ ប្រជាពលរដ្ឋបន្តកាប់ដើមត្នោតដើម្បីសាងសង់ផ្ទះសម្បែង និងដើម្បីផលិតចេញជាគ្រឿសង្ហារិម។
ប្រទេសកម្ពុជាទាំងមូលមានដើមត្នោតប្រមាណជាជាង២លានដើមនៅទូទាំងប្រទេស។ ខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង គឺជាខេត្តដែលមានដើមត្នោតច្រើនជាងគេ។ អ្នកអភិរក្សព្រមានថា ប្រសិនបើមានតែគោលនយោបាយកាប់ ហើយគ្មានគោលនយោបាយដាំនោះទេ ថ្ងៃណាមួយ ដើមត្នោតខ្មែរនឹងរលាយហិនហោចជាក់ជាពុំខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com