អត្ថបទពាណិជ្ជកម្ម
វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា បាន​នែ​នាំនូវ​អត្ថ​ប្រ​យោ​ជ​ន៏​ពិសេស​ទៅលើ​កញ្ចប់ ដែលមាន​ឈ្មោះថា សុវត្ថិភាព​ទ្វេដង
30, Jun 2015 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
កាលពី​ថ្ងៃទី29 ខែ មិថុនា ឆ្នាំ2015 វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា បានរៀបចំ​ស​ន្និសិទ​សារ​ព័​ត៏​មាន​មួយ​ដែរ​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​សាន់វ៉េ ក្នុង​គោលបំណង​ណែនាំ​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ថ្មី​លើ​សេវា ប្រាក់​បញ្ញើ​ក៏ដូចជា​នែ​នាំ​លោក​អគ្គនាយក​ប្រតិបត្តិ​ថ្មី​របស់ខ្លួន​ជា​ផ្លួ​វ​ការ​ផងដែរ។

វី​សិន​ហ្វា​ន់​ដែលជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង PKMI  រៀបចំ​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ពិសេស​ទៅ​កញ្ចប់​ប្រាក់​បញ្ញើ ដែលមាន​ឈ្មោះថា សុវត្ថិភាព​ទ្វេដង ដោយ​ផ្តល់នូវ​អត្រា​ការប្រាក់​រហូតដល់ ១២% និង​ធានា រ៉ាប់រង​ទៅលើ​សុខភាព និង អាយុជីវិត ដែល​ភ្ជាប់​ជាមួយនិង​សេវា​ប្រាក់​បញ្ញើ​របស់​អតិថិជន​ដោយ​ស័​យ​ប្រវត្តិ។ចំពោះ​ការធានារ៉ាប់រង​នេះ​ត្រូវ​បែង​ចែកជា​ពីរ​ប្រភេទ មួយ​ប័ណ្ណធានា​រ៉ាប់រង​ប្រភេទ​ព​ណ៏​ទឹកប្រាក់ ដោយ​ដាក់​ប្រាក់​បញ្ញើ​ចាប់ពីរ៣០០០ ដល់ ១០,០០០ ដុល្លារ​អាមេរិក​និង ប​ណ្ណ័​ធានារ៉ាប់រង​ប្រភេទ​ព​ណ៏​មាស​ដោយ​ដាក់​ប្រាក់​បញ្ញើ​លើសពី១០,០០០ ដុល្លារ​អាមេរិក។ ចំពោះ​អត្ថ​ប្រ​យោ​ជ​ន៏​ដែល​ទទួលបាន​ពី​ប័ណ្ណធានា​រ៉ាប់រង​ទាំងពី​ប្រភេទ​នេះ​មានដូចជា​ទៅលើ​ការ​សម្រាក់​ពេទ្យ​ព្យាបាល សម្រាក់​ពេទ្យ​ព្យាបាល​ដោយមាន​វះកាត់ធំៗ ពិការ​ដោយ​គ្រោះថ្នាក់ និង មរណៈភាព​ជាដើម ។ សូម​បញ្ជក់​ផង​ដែលថា​កញ្ចប់​ទឹកប្រាក់​ធានារ៉ាប់រង​ដែល​ទទួលបាន មាន​ភាពខុសគ្នា​យោងទៅតាម​ប្រាក់​បញ្ញើ ។អត្ថ​ប្រ​យោ​ជ​ន៏​សុវត្ថិភាព​ទ្វេដង លើ​ប្រាក់​បញ្ញើ​នឹង​ចាប់ផ្តើម ដំណើរការ​ពីថ្ងៃ​ទី១ ខែ កក្កដា ឆ្នាំ ២០១៥ នេះ​តទៅ​ដើម្បីអោយ​អតិថិជន នៅ​ទូទាំង​ខេត្ត និង រាជធានី មានឱកាស​ទទួលបាន​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ដ៏​ពិសេស​នេះ ។

គួរ​រំលឹក​ផងដែរ​ថា វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា ជា​ផ្នែក​មួយ​នៃ វី​សិន​ហ្វា​ន់​អន្តរជាតិ​ដែលមាន​បណ្តាញ ៣៥ ប្រទេស ទូទាំង​ពិភពលោក​និង​ជា​គូរ​ដ៏​ជិតស្និត​ជាមួយនិង​អង្គការ​ទស្សនៈ​ពិភពលោក​ដែលមាន​បណ្តាញ​រហូតដល់១១០ ប្រទេស​ទូទាំង​ពិភពលោក។ភាពជា​ដៃគូរ​ជាមួយ​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​គឺ​ផ្តោត​សំខាន់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ផ្អែក​តាម​ជំនឿ ការ​អភិ​ឌ្ឃ និង​ការតស៊ូ​មតិ ។

ផ្អែក​តាម​ប្រសា​ស​ន៏​របស់​លោកស្រី តុ​ប សុក្រ​សម្ភារ អគ្គនាយិកា​ប្រតិបត្តិ របស់​គ្រឹះស្ថាន​ស្ថាន​មីក្រូហិរញ្ញវត្ថុ​វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌេ បានអោយដឹងថា៖យើង​ពិត​ជាមាន​មោទនភាព​ជាខ្លាំង​ដែរ​វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា បាន​ជួយ​ដល់​កុមារ​រាប់សែន​នាក់​និង​រួមចំណែក​ជួយ​ដល់​សហគម៍​តាមរយះ​ការ​ផ្តល់នូវ​សេវា​ប្រាក់កម្ចី ប្រាក់​បញ្ញើ សន្សំ និង​សេវា​ហិរញ្ញវត្ថុផ្សេងៗទៀត​ជាច្រើន។ គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ២០១៥ វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា បានផ្តល់​ប្រាក់កម្ចី​ប្រមាណ១០៤ លាន ដុល្លា​អាមេរិក ទៅដល់​គ្រួសារ​ជាង ២ សែន ៣ ម៉ឺន​ទូទាំង ២៤ខេត្ត/ក្រុង និង​ផ្តល់​ផលប៉ះពាល់​ដល់​កុមារ​ជិត ៨ សែន ។ ទន្ទឹម​និង​នេះដែរ​យើង​បានសម្រេច​បាន​នូវ​ជោគជ័យ​នូវ​ការប្រមូលប្រាក់​បញ្ញើ​សន្សំ​របស់​អតិថិជន​ជិត១៨ លាន​ដុល្លា​អាមេរិក ពី​អតិថិជន​សរុប​ជាង ៤ ម៉ឺន​នាក់។

(អត្ថបទ​ពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com