ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
YAMAHA បើកវគ្គពិសេសពង្រឹងស្មារតីអ្នកប្រើប្រាស់ដើម្បីកាត់បន្ថយនិងបញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗ
01, Jul 2015 ,
10:00 am
រូបភាព
×
ដោយ:
ថ្មីៗ
គ្រប់មជ្ឈដ្ឋានទាំងអស់កំពុងយកចិត្តទុកដាក់ និង មានការព្រួយបារម្ភជាខ្លាំងជាមួយនឹង កំណើនគ្រោះថ្នាក់នៅតាមដងផ្លូវពីមួយថ្ងៃទៅមួយថ្ងៃ។ នោះគឺគ្រោះថ្នាក់ចរាចរណ៏ដែលចំបង បណ្តាលមកពីកត្តាមនុស្សដែលអ្នកបើកបរផ្ទាល់ ខ្វះការប្រុងប្រយត្ន័ ជំនាញក្នុងការបញ្ជាម៉ូតូ រួមផ្សំ នឹងស្មារតីពេលបើកបររបស់ពួកគាត់។
អាស្រ័យហេតុនេះ ក្រុមហ៊ុន យ៉ាម៉ាហាម៉ូតូខេមបូឌា ដែលជាក្រុមហ៊ុននាំមុខមួយផ្នែកនាំចូល នូវម៉ូតូ ធុនតូច និង ធំ ក្នុងប្រទេសកម្ពុជា ក៏បានចូលរួម ចំណែកផងដែរជាមួយក្រសួងអប់រំ យុវជន និង កីឡា ក្នុងការផ្តល់ជូននៅ វគ្គបណ្តុះបណ្តាលពិសេសជាលក្ខណះវិទ្យាសាស្ត្រ ដែលទាក់ទង នឹង ការពង្រឹងស្មារតីរបស់អ្នកប្រើប្រាស់ ក្នុងការកាត់បន្ថយ និង បញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗ ជូនដល់ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១៣ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានឈ្មោះ ជាភាសា អង់គ្លេសថា YAMAHA RIDING ACADEMY ហើយកម្មវិធីនេះ ត្រូវបានរៀបចំធ្វើ ក្នុងបណ្តាប្រទេស អាស៊ី ដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌា…ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត នៅអឺរ៉ុប ដែលជាដៃគូសហប្រតិ្តការពាណិជ្ជកម្មរបស់ក្រុមហ៊ុនយ៉ាម៉ាហា។ក្រុមហ៊ុនយើង បានរៀបចំ វគ្គបណ្តុះបណ្តាលនេះ ម្តងរួចមកហើយ ក្នុងឆ្នាំ ២០១៤ ហើយនេះ ជាលើកទី២ ដែលយើងបានរៀបចំ ក្នុងនៃចូលរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ ក្នុងប្រទេស កម្ពុជា ជាមួយនឹងមេរៀន ដែលមានការរៀបចំយ៉ាង ច្បាស់លាស់ ដែលមានការទទួលស្គាល់ជា លក្ខណះអន្តរជាតិ។ លោក សៀង តុលា ប្រធានគ្រប់គ្រងទូទៅផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុនយ៉ាម៉ាហា បានបញ្ជាក់។
លោក បានបញ្ជាក់បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមណែនាំ និង ធ្វើបទបង្ហាញ ពីអ្នកជំនាញ ប្រើប្រាស់ម៉ូតូ របស់ក្រុមហ៊ុនយ៉ាម៉ាហា មកពីប្រទេសជប៉ុនផងដែរ។ កម្មវិធីនេះបាន បែងចែកជាពីរផ្នែក គឺផ្នែកទ្រឹស្តី និង ការអនុវត្តផ្ទាល់ជាមួយម៉ូតូយ៉ាម៉ាហា ដែលមានសិក្ខាកាមចូលរួម ចំនួន ៤០ ក្នុងមួយវិទ្យាល័យ។ ចំពោះសិក្ខាចូលរួមនឹង ទទួលបានអាវយឺត ដ៏ស្រស់ស្អាតមួយ រួមនឹង លិខិតបញ្ជាក់ការសិក្សាវគ្គខ្លី ដែលមានការទទួលស្គាល់ ពីអ្នកជំនាញមកពីប្រទេសជប៉ុន។
គួរបញ្ជាក់បន្ថែមទៀត ដែលថា វគ្គបណ្តុះបណ្តាលនេះ កំពុងប្រព្រឹត្តិទៅ តាមបណ្តាវិទ្យាល័យចំនួន ១៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ មិថុនា រហូតដល់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
4 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម